អ្វីទៅជាភាពសុំាសមូហភាព ឬ ភាពសុំាក្នុងសហគមន៍ ?

0
227

ភាពសុំាសមូហភាព ( Herd Immunity / Community Immunity ) គឺទម្រង់មួយនៃការបង្ការរោគរាតត្បាត ។ ភាពសុំាសមូហភាព កើតមានឡើងនៅពេលណាដែលអត្រាមួយចំនួនណានៃប្រជាជនបានសុំាទៅនឹងការរាតត្បាតនៃជំងឺឆ្លង តាមរយៈការចាក់វ៉ាក់សាំងបង្ការ ឬ តាមការទទួលរោគចម្លងនេះរួចហើយ ដែលធ្វើអោយខ្សែចម្លងត្រូវកាត់ផ្តាច់ ឬ បន្ថយល្បឿននៃការរាតត្បាត ។ អត្រានៃអ្នកសុំាក្នុងសហគមន៍កាន់តែខ្ពស់ លទ្ធភាពរាតត្បាតនៃមេរោគកាន់តែទាប អាស្រ័យដោយលទ្ធភាពនៃអ្នកមិនមានភាពសុំាទៅប៉ះផ្ទាល់អ្នកមានជម្ងឺកាន់តែថយតិចទៅ ។

នៅក្នុងរូប ១ យើងឃើញថា បើសិនជានៅក្នុងសហគមន៍មួយគ្មានអ្នកណាមានភាពសុំាទេ ការរាតត្បាតនៃជម្ងឺឆ្លងនឹងចូលពេញក្នុងសហគមន៍ តែបើសិនជាមានអ្នកខ្លះមានភាពសុំាហើយនោះ ( រូប ២ ) ការរាតត្បាតនឹងមានឆ្លងទៅក្នុងមួយភាគណានៃសហគមន៍ ហើយបើភាគច្រើនមានភាពសុំាវិញ ( រូប ៣ ) លទ្ធភាពដែលអ្នកមិនមានភាពសុំាទៅប៉ះពាល់ជាមួយអ្នកមានជម្ងឺឆ្លងកាន់តែតិចផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here