កំណត់សម្គាល់ពិសេសទៅលើសុន្ទរកថាលោកចូ បៃដិនក្រោយកាន់ការងារជាប្រធានាធិបតីអស់រយ:ពេល១០០ថ្ងៃ

0
163

នៅថ្ងៃទី​​​ ២៨ មេសា​ ២០២១ លោកប្រធានាធិបតីជាប់ឆ្នោត​ ចូបៃដិន បានធ្វើសេចក្តីថ្លែងការណ៍ជាលើកទី​១ ស្តីពីស្ថានភាពរបស់ប្រទេសនៅចំពោះមុខសភាអាមេរិក ។ តើមានពាក្យអីខ្លះដែលលោកប្រធានាធិបតីនិយាយច្រើនជាង​គេ ?​
ពាក្យ​ «ការងារធ្វើ»​ (Jobs) ត្រូវបានលោក​ បៃដិន និយាយ​ ៥១ ដង ។ នេះជាពាក្យដែលលោក បៃដិន បានប្រើជាងប្រធានាធិបតីមុនៗទាំងអស់តាំងពីប្រធានាធិបតី​ Franklin D. Roosevelt មក ដែលបង្ហាញពីអាទិភាពដែលលោកប្រុងផ្តល់អោយក្នុងអាណត្តិលោកនេះ ។

ពាក្យ «កូវីដ» ត្រូវបានលោកប្រើ ៦ ដង និង «ជម្ងឺរាតត្បាត» (Pandemic) ត្រូវបានលោកប្រើ ១១ ដង ដែលបង្ហាញពីមោទនភាពលោកក្នុងការជំរុញការចាក់វ៉ាក់សាំងបង្កររោគនេះនៅទូទាំងសហរដ្ឋអាមេរិក ។

ពាក្យ​ «ប្រទេសចិន»​ (China) ត្រូវបានលោកលើកឡើងចំនួន ៤ ដង ហើយលោក បៃដិន បាននិយាយដល់ឈ្មោះប្រធានាធិបតី​ សុីជិញពិញ ផងដែរ​ ។ នេះបង្ហាញពីការប្រជែងគ្នារវាងប្រទេសទាំង​ ២​ ផងដែរ ។

ពាក្យ​ «ប្រជាធិបតេយ្យ» ត្រូវបានលោកប្រើចំនួន ១៧ ដង ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកក្នុងការស្តារលទ្ធិប្រជាធិបតេយ្យក្នុងសហរដ្ឋអាមេរិកដែលត្រូវរង្គោះរង្គើដោយលោក​ ត្រាំ កន្លងមក ។

ពាក្យ «​ប្រទេសអាមេរិក» និង «ពលរដ្ឋអាមេរិក» (​​ America & Americans ) ត្រូវបានលោកបៃដិនប្រើ ១៤០​ ដង នេះជាចំនួនដែលមានប្រើជាងក្នុងសុន្ទរកថាស្តីពីស្ថានភាពប្រទេសរបស់ប្រធានាធិបតីមុនៗទាំងអស់ ។

ពាក្យ​ «អាកាសធាតុ»​ (Climat) ត្រូវបានលោកបៃដិនប្រើ ៦​ ដង ហើយនេះក៏ជាចំនួនដ៏ច្រើនបំផុតនៅក្នុងសុន្ទរកថារបស់ប្រធានាធិបតីមុនៗតាំងពីឆ្នាំ ១៩៣៤ មក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here