ល្មើស​បម្រាម នាំគ្នា​ទៅ​ផឹកស៊ី​ចាក់​ភ្លេង សមត្ថកិច្ច​តាមរក​ឃើញ​ឃាត់ខ្លួន​ប្រាំបី​នាក់

0
68

ភ្នំពេញៈ​មនុស្ស​មួយក្រុម​បាន​ជួបជុំគ្នា​ផឹកស៊ី​ដាក់​ធុងបាស់​ច្រៀង​លេង​យ៉ាង​អឺងកង​នៅ​កន្លែង​ស្ងាត់​មួយកន្លែង​ត្រូវបាន​កម្លាំង នគរបាល​ខណ្ឌ​កំបូល​ចុះទៅ​ចាត់វិធានការ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រាំ​បីនាក់ ម៉ូតូ​ចំនួន​ប្រាំបី​គ្រឿង កាលពី​ល្ងាច​ថ្ងៃទី​៨ ខែសីហា​នៅក្នុង​ព្រៃ​ឫស្សី ខាងកើត​វត្ត​ជន្លង់ម្លូ នៃ​ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល ។​ការឃាត់ខ្លួន​នេះ​ពី​ព្រោះតែ​ពួកគេ​ល្មើស​នឹង​បម្រាម​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ហាមឃាត់​ការប្រមូលផ្តុំ​គ្នាច្រើន​ផឹកស៊ី​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃទី​៨ ខែសីហា​ពេល​កម្លាំង​ល្បាត​នគរបាល​ខណ្ឌ​កំបូល ដំណើរ​ឆ្លងកាត់ ឮសូរ​សំឡេង​ច្រៀង​ល្វើយៗ តែ​រក​មនុស្ស​អ្នក​ច្រៀង​មិនឃើញ​។ សមត្ថកិច្ច​បាន​តាម​ប្រមាញ់​រក​ប្រភព​សំឡេង ទើប​ដឹងថា​សំឡេង​នោះបាន​ចេញពី​ម្តុំ​គុម្ព​ប្ញ​ស្សី​មួយកន្លែង​។​សមត្ថកិច្ច​ក៏​ចូលទៅ​ក្បែរ​គុម្ព​ឫស្ស​នោះ ក៏​ឃើញ​មនុស្ស​មួយក្រុម​កំពុង​នាំគ្នា​ផឹកស៊ី​ល្មើ​សនឹង​បម្រាម​ទើប​កម្លាំង​បាន​ឃាត់ខ្លួន​អ្នក​ផឹក​មួយក្រុម​ដែលមាន​គ្នា​ប្រាំបី​នាក់​និង ដកហូត​បាន​ធុងបាស់ ឧបករណ៍​បំពង​សំឡេង ម៉ូតូ​ចំនួន​ប្រាំ​គ្រឿង ។​

​ក្រោយពី​ឃាត់ខ្លួន​ជនល្មើស​បម្រាម​ទាំងអស់​ត្រូវបាន​សមត្ថ​កិច្ច​នាំទៅ​ផ្នែក​ជំនាញ​ខណ្ឌ រងចាំ​ក្រុមគ្រូពេទ្យ​យក​សំណាក​តេស្ត និង​អនុវត្តតាម​វិធានការ​រដ្ឋបាល ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here