រថភ្លើង​បើក​បុក​ឡាន​ដឹក​ដី​យី​ឌុប អូស​គាប​ទៅមុខ​លែងរួច

0
582

​ភ្នំពេញៈ ឡាន​ដឹក​ដី​យី​ឌុប​មួយគ្រឿង​បើក​ឆ្លងកាត់​ផ្លូវដែក​មិន​ប្រយ័ត្ន​ត្រូវបាន​រថភ្លើង​បើក​បុក​អូស​វិល​មួយ​ជុំ​គាប​ជាប់​ទូរ​កុងតឺន័រ​នៅលើ​រថភ្លើង​ទៅមុខ​លែងរួច​បណ្តាលអោយ​ផ្នែក​ក្បាលរថភ្លើង រង​ការខូចខាត​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​0៧ ខែសីហា ឆ្នាំ​២០២១ នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ​លិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

​តាម​ប្រភព​នៅ​កន្លែង បានឱ្យដឹងថា​មុន​កើតហេតុ រថយន្ត​បង្ក ម៉ាក​ហ៊ីយ៉ាន់ដាយ​បែន​យី​ឌុប ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ៣A-៤១៥៧ បើក​តាម​ផ្លូវលំ​ស្រប​ផ្លូវ​រថភ្លើង​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ បត់​ស្តាំ​ឆ្លង​ផ្លូវដែក​មិនទាន់​ផុត​ផង ស្រប​ពេលដែល​រថភ្លើង​ខ្សែ​ដឹកទំនិញ​បើក​ពី​ត្បូង​ទៅ​ជើង​បុក​អូស​វិល​មួយ​ជុំ​គាប​ជាប់​ទូ​កុងតឺន័រ ទៅមុខ​លែងរួច បណ្តាលឱ្យ​រថភ្លើង​បែកខ្ទេច​ក្បាល​អូស រថយន្ត​កំពិត​ទ្រុង​មួយ​ចំហៀង ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ និង​តំណាង​ក្រុមហ៊ុន​អយស្ម័យយាន ROYAL RAILWAY ចុះទៅពិនិត្យ ឃាត់​អ្នកបើករថយន្ត និង​នាំយក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ រីឯ​រថភ្លើង​ក៍​បន្តដំណើ​រ​ទៅ​ស្ថាន​នៅ​រាជធានី​ភ្នំពេញ​៕​

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here