ជនជាប់ឃុំបួននាក់រត់គេចខ្លួនចេញពីពន្ធនាគារខេត្តកណ្តាល តែចាប់បានមកវិញ

0
102

កណ្ដាលៈជនជាប់ឃុំបួននាក់ បានលួចរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល ក្រោយជាប់ឃុំបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្នុងបទល្មើសផ្សេងៗគ្នា ខណៈនាពេលកន្លងមក ក៏មានករណីលួចរត់នេះជាច្រើនដងផងដែរ ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ បានទម្លាយឲ្យ ដឹងថា នៅរសៀលថ្ងៃទី៧ ខែសីហា នេះ ជនជាប់ឃុំចំនួនបួននាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល ដែលជាការធ្វេសប្រហែសរបស់មន្ត្រីពន្ធនាគារ ។ ប៉ុន្តែភ្លាមៗ នោះជនជាប់ឃុំទាំងអស់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញ ។

លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាលបានបញ្ជាក់ថា ពិតជាមានករណីជនជាប់ឃុំបួននាក់ បានរត់គេចខ្លួនពីពន្ធនាគារប្រាកដមែន ខណៈដែលមន្ត្រីពន្ធនាគារ បានចាក់សោរឲ្យអ្នកទោសហាត់ប្រាណ ហើយអ្នកទោសទាំងនោះក៏បានលួចហែក លួចផ្លោះរបងរត់គេចខ្លួនតែម្ដង ។លោក បន្តថា ពេលនេះសមត្ថកិច្ចបានចាប់ខ្លួន អ្នកទោសទាំងនោះបានវិញអស់ហើយដែលសុទ្ធសឹងតែជាអ្នកជាប់ទោសពីបទល្មើសហិង្សានិងបទល្មើសគ្រឿងញៀន ៕


ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here