​មេធាវីបញ្ជាក់ថា លោក កឹម សុខា មិន​គាំទ្រ និង មិន​ចូលរួម​ក្នុងការបង្កើត​រដ្ឋាភិបាល​ក្រៅប្រទេស​ដែល​ប្រកាស​ដោយ​សម រង្សីនោះទេ

0
97

ភ្នំពេញ​: បញ្វេញប្រតិកម្មជាលើកដំបូងមេធាវីរបស់លោក កឹម សុខា ប្រកាសថាលោកកឹម សុខា មិន​ពាក់​ព​ន្ធ័ មិន​គាំទ្រ និង មិន​ចូលរួម​ក្នុងការ​គ្រោង និង​ការបង្កើត​រដ្ឋាភិបាល​ក្រៅប្រទេស ដែល​ប្រកាស​ដោយ​លោក​សម រង្សី កាលពីពេល​ថ្មីៗ​នេះ​ទេ ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ចាន់ ចេ​ន មេធាវី​លោក​កឹម សុខា ។

​ក្នុងសេចក្តីប្រកាស​នៅ​ថ្ងៃទី​៧ ខែសីហា របស់​សហ​មេធាវី​លោក​កឹម សុខា បាន​អះអាងថា “​ក្នុងនាម​ខ្ញុំ​ជា​មេធាវី និង​ជា​សហការី​របស់​ឯកឧត្តម កឹម សុខា ខ្ញុំ​សូម​បញ្ជាក់ជូន​សាធារណជន ឲ្យ​បាន​ជ្រាបថា ឯកឧត្តម កឹម សុខា មិន​ពាក់​ព​ន្ធ័ មិន​គាំទ្រ និង​មិន​ចូលរួម​ក្នុង​ការគ្រោង និង​ការបង្កើត​រដ្ឋាភិបាល​ក្រៅប្រទេស ដែល​ប្រកាស​ដោយ​លោក​សម រង្សី​កាលពីពេល​ថ្មីៗ​នេះ​ទេ ។ ជាពិសេស ឯកឧត្តម កឹម សុខា ក៏​មិន​អនុញ្ញាតិ​ឲ្យ​យកឈ្មោះ​គាត់​ទៅប្រើ​ប្រាស់ និង​ភ្ជាប់​ជាមួយ​នោះឡើយ​”​។​

​លោក​មេធាវី ចាន់ ចេ​ន បានបញ្ជាក់​ជា​ចុងក្រោយ​ថា “​ឯកឧត្តម កឹម សុខា ក៏​មិន​ពាក់​ព​ន្ធ័ មិន​គាំទ្រ និង​មិន​នៅ​ពីក្រោយ ការបង្កើត​គណបក្សនយោបាយ​ថ្មីៗ ដោយ​បុគ្គល​ឬ​ក្រុម​ណា​នោះទេ​”​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here