អាជីវករផ្សារកំពង់ធំ វិជ្ជមានកូវីដ ៥ នាក់ ខណៈអាជ្ញាធរអំពាវនាវអ្នកប៉ះពាល់ប្រញាប់ទៅយកសំណាក និងបិទផ្សារបាញ់ថ្នាំសម្លាប់មេរោគ

0
197

(កំពង់ធំ ) ៖ លោកម៉ាក់ ប៊ុនហុងអភិបាលក្រុងស្ទឹងសែនបានប្រាប់អោយដឹងនៅល្ងាចថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២១ នេះថា អាជីវករនៅក្នុងផ្សារកំពង់ធំប្រមាណ៥នាក់ វិជ្ជមានមេរោគ កូវីដ ១៩រួមមានអ្នកលក់ដូរ អ្នកលក់សាច់ជ្រូក អ្នកលក់គ្រឿងទេស អ្នកកាត់ដេរ និងអ្នកលក់ចានឆ្នាំង ។

លោកបន្ដថា ក្រោយពីអាជ្ញាធរបានទទួលព័ត៌មានភ្លាម ក៏បានធ្វើការទប់ស្កាត់បានទាន់ពេលវេលា ព្រមទាំង បានគ្រប់គ្រងអ្នកវិជ្ជមានទាំងនោះទាន់សភាពការណ៍ផងដែរ ។

លោកអភិបាលក្រុងស្ទឹងសែនមានប្រសាសន៍ថា “អាជ្ញាធរយើងបាន សម្រេចបិតផ្សារកំពង់ធំនៅរសៀលម៉ោង ២ ថ្ងៃទី ០៧ ខែសីហានេះ រហូតដល់ព្រឹកស្អែក ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១ ទើបឲ្យដំណើរការវិញ ដោយយើងបានយកថ្នាំបាញ់សម្លាប់មេរោគ កូវីដ ១៩ បញ្ចៀសការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ “។

ទន្ទឹមនេះដែរ លោកអភិបាលក្រុងស្ទឹងសែន បានអំពាវនាដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា រស់នៅក្នុងក្រុងស្ទឹងសែនគ្រប់រូប ទៅទទួលការចាក់វ៉ាក់សាំងការពារមេរោគ កូវីដ ១៩ នៃដូសទី ២ ឲ្យបានគ្រប់ៗគ្នា ដេីម្បីឲ្យសហគមន៍យើង ក៏ដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ផុតពីការរីករាលដាល នូវមេរោគ ដ៏កាចសាហាវមួយនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here