មនុស្ស​ស្និទ្ធ​លោក​កឹម សុខា ឆ្លើយតប​ទៅ​លោក​អ៊ូ ច័ន្ទ​រ័ត្ន​-​ផាន់ ច័ន្ទ​ស័ក្តិ​

0
64

ភ្នំពេញៈ លោក​មុត ចន្ថា ដែល​គេ​ដឹងថា​ជាម​នុស្ស​ជំនិត​របស់លោក​កឹម សុខា បាន​វាយបក ទៅ​លោក​អ៊ូ ច័ន្ទ​រ័ត្ន សហ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា និង លោក ផាន់ ច័ន្ទ​ស័ក្តិ វិញ ខណៈដែល​លោក​ទាំងពីរ​តែងតែ​រិះគន់​គ្មាន​សំចៃ​ទៅមក​លើ​លោក​កឹម សុខា ជានិច្ច​នាពេល​ចុងក្រោយ​នេះ​។

លោក​មុត ចន្ថា បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ដោយ​បាន​ហៅ​លោក អ៊ូ ច័ន្ទ​រ័ត្ន ថា ជា​មនុស្ស​និយាយ​កុហក និង បាន​ប្រដូច​លោក ផាន់ ច័ន្ទ​ស័ក្តិ ទៅនឹង​សត្វ​ដែល​កំពុងតែ​ដេញតាម​ខាំ​និង​វាយប្រហារ​ដោយ​គ្មាន​ហេតុផល​និង ភស្តុតាង​មក លើ​លោក កឹម សុខា មិន​លែង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​                                  លោក ផាន់ ច័ន្ទសក្តិ (រូបឯកសារ)

​លោក​មុត ចន្ថា បានសរសេរថា “​មេសូត្រ​ដោះសារ​ជា​លេស​គេច​ចេញពី​ការស្តីបន្ទោស​ចំពោះ ចិត្តចង្អៀត​ចង្អល់​។ តើ​ជឿ​ទេ​ថា លោក អ៊ូ ចន្ទ​រ័ត្ន មាន​បេះដូង​ពណ៌​ក្រហម​ចង់​រួបរួម​? គាត់​ធ្លាប់​និយាយប្រាប់​គេឯង​ថា រឿង​រួបរួម ខ្លួន​គាត់​ម្នាក់​មិន​អី​ទេ តែ​ទាល់តែ​សួរ​ទៅ​ចាស់ទុំ​នៅ​អាមេរិក​សិន​ព្រម​រួបរួម​ឬ​អត់​?​។​ម្យ៉ាងទៀត​មន្ត្រី​បក្ស​របស់ គាត់​ម្នាក់​កំពុងតែ​ដេញតាម​ខាំ​និង​វាយប្រហារ​ដោយ​គ្មាន​ហេតុផល​និង​ភស្តុតាង​មកលើ ឯកឧត្តម កឹម សុខា មិន​លេង​។
​ខណៈដែល​លោក អ៊ូ ច័ន្ទ​រ័ត្ន និយាយ​កុហក​នៅ​វិទ្យុ​បារាំង​អន្តរជាតិ​ថាៈ «​បើសិន​លោក កឹម សុខា មាន​សេរីភាព និង​ដឹកនាំ​គណបក្សនយោបាយ​ឡើងវិញ គាត់​ទុក​បក្ស​គាត់​ចោល ដោ​យមក​ចូលរួម​ជាមួយ​វិញ​!» សរុបមក​វិញៈ លេស កុហក បញ្ឆោត បេះដូង​ខ្មៅ​!៕

លោក អ៊ូ ចន្ទរ័ត្ន(រូបឯកសារ)

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here