លោកស្រី ឱ វណ្ឌឌីន៖ អ្នកចាក់វ៉ាក់សាំងទាំង២ដូសហើយ បានឆ្លងជំងឺកូវីដ១៩ មិនមានភាពចាំបាច់ណាចាក់ដូសទី៣នោះទេ

0
56

(រតនគរី)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ថា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទាំង២ដូសរួច ហើយបានឆ្លងជំងឺកូវីដ១៩នោះគឺមិនមានភាពចាំបាច់ណាមួយ មកចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនោះទេ ព្រោះអ្នកដែលបានជាពីជំងឺ គឺមានប្រព័ន្ធភាពសាំរួចហើយ។

ការបញ្ជាក់បែបនេះរបស់លោកស្រី ឱ វណ្ណឌីន នៅក្នុងផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នាឱកាសលោកស្រីបន្ដនាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រគល់ជូនដល់លោកតា ដែលមានអាយុ១០៨ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្រុងបានលុង ខេត្តរតនគីរី នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានករណីអ្នកដែលអត់ទាន់ចាក់វ៉ាក់សាំងដែលគាត់ឈឺ ក៏មានករណីអ្នកដែលចាក់បានដូសទី១ ហើយគាត់ឈឺ ហើយក៏មានករណីអ្នកដែលចាក់បាន២ដូស តែគាត់ឈឺ ប៉ុន្តែគ្រាន់តែចំនួនវាតិច ឬក៏ឈឺស្រាលអញ្ចឹងអ្នកទាំងនេះ ក្រោយពីឈឺ និងជាទៅអត់មានភាពអីចាំបាច់ ទៅចាក់វ៉ាក់សាំងទេ ដោយសារនៅពេលដែលឈឺ គឺសិរីរាង្គរបស់គាត់បានរៀនសូត្រ បានឆ្លើយតបទៅនឹងជំងឺកូវីដ១៩ រួចទៅហើយ ប្រសិនបើសិរីរាង្គគាត់ឆ្លើយតបមិនបាន ឬក៏សិរីរាង្គរបស់គាត់មិនអាចបង្កើតបានកងការពារ សម្រាប់វ៉ៃជាមួយមេរោគកូវីដ១៩ គាត់អត់អាចជាបាននោះទេ ការជាសះស្បើយរបស់គាត់នេះមានន័យថា គាត់កងការពារពេញលេញនៅក្នុងការវ៉ៃបក»។

លោកស្រី ឱ វណ្ឌឌីន បានបន្តថា តាមការសង្កេតរបស់ក្រុមគ្រូពេទ្យជំនាញ បានធ្វើតេស្តសាកល្បងលើអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ១៩រួច ហើយជាឡើងវិញ បានបង្ហាញថា ប្រព័ន្ធការពារជំងឺកូវីដ១៩លើសិរីរាង្គគាត់ លើសពីកម្រិតដែលកំណត់ទៅទៀត ដូច្នេះបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយឡើយវិញ គឺមានប្រព័ន្ធការពារជំងឺពេញខ្លួនរបស់គាត់រួចទៅហើយ។

លោកស្រី ឱ វណ្ឌឌីន បានបន្ថែមថា ដោយឡែកសម្រាប់អ្នកជំងឺដែលជាសះស្បើយឡើងមកវិញ ក៏មិនទាន់សង្កេតឃើញថា មានករណីឈឺជាថ្មីនោះដែរ បើទោះពេលបច្ចុប្បន្ននេះមានការរាតត្បាតជំងឺកូវីដ១៩ ខ្លាំងក៏ដោយ។ នេះបង្ហាញបង្ហាញថា ពួកគាត់ដែលមានធ្លាប់កើតជំងឺកូវីដ១៩ គឺពួកគាត់បានភាពសាំពេញខ្លួនខ្លួនហើយ៕

 

ប្រភព : FRESH NEWS

 

LEAVE A REPLY

Please enter your comment!
Please enter your name here