DJ​ឥណ្ឌូនេស៊ី រង​​ការចោទប្រកាន់​អាសអាភាស​ដោយសារ​តែ​ស្លៀក​ប៊ី​គីនី​ប្រឆាំង​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩

0
70

ប៉ូលិស​ឥណ្ឌូនេស៊ី​បាន​ចោទប្រកាន់​DJ​ម្នាក់​ថា​រំលោភ​ច្បាប់​ប្រឆាំង​ភាព​អាសគ្រាម​ក្រោយពី​តារា​វ័យ​២៨​ឆ្នាំ​រូប​នេះ ធ្វើការ​តវ៉ា​តាម​ដងផ្លូវ​ប្រឆាំង​នឹង​ការបិទ​ខ្ទប់​​ប្រឆាំង​កូវី​ដ​១៩ ដោយ​ស្លៀកពាក់​ប៊ី​គីនីពណ៌​ក្រហមតែ​២​បន្ទះ​និង​ម៉ាស់​មុខ​នៅ​សប្តាហ៍​នេះ​។​

Dinar Candy​ត្រូវ​បាន​ថត​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ពេល​នាង​ឈរ​នៅ​ចិញ្ចើម​ផ្លូវ​មួយ​ក្នុង​ក្រុង​ហ្សា​ការតា​ដោយ​កាន់​បដា​មួយ​សរសេរ​ថា​នាង ស្ត្រេ​ស​ដោយសារតែ​ពន្យារ​ពេល​ការ​រឹត​ត្បិត​​ចរាច​រណ៍​មនុស្ស​របស់​ឥណ្ឌូនេស៊ី​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩​។​

​លោក Azis Andriansyah​មេ​ប៉ូលិស​ក្រុង​បាន​និយាយថា «​អំពើ​របស់​នាង​មិន​គោរព​តាម​បទដ្ឋាន​វប្បធម៌​និង​សាសនា​ទេ​»​តែ​លោក​បាន​បន្ថែមថា​DJ​នេះ​មិន​ត្រូវបាន​ចាប់ខ្លួន​ទេ​។​

​មេធាវី​របស់​នាង​បាន​និយាយថា អំពើ​របស់​នាង​ប្រហែល​បង្កឡើង​ពី​ការ​ថប់​អារម្មណ៍​ខ្លាំង​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ខែ​កក្កដា​មក ឥណ្ឌូនេស៊ី​បាន​ជួប​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅ​រលក​ទី​២​ដ៏​ហិនហោច ដោយសារ​តែ​ការឆ្លង​ខ្លាំង​បង្កឡើង​ដោយ​វីរុស​បំប្លែង​ខ្លួន​ប្រភេទ​Delta​។​នៅ​សប្តាហ៍​​នេះ​ប្រធានាធិបតី ចូកូ វី​ដូ​ដូ បាន​ពន្យារពេល​អនុវត្ត​វិធានការ​គម្លាត​សង្គម​រហូត​ដល់​ថ្ងៃ​ចន្ទ​ក្រោយ​។​

​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នេះ​មាន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ឡើងដល់​១០០.០០០​នាក់​កាលពី​ថ្ងៃ​ពុធ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here