តា​លី​បង់​ធ្វើឃាត​ប្រធាន​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថានក្នុង​ក្រុង​កា​ប៊ុល ខណៈ​ក្រុម​នេះ​ដណ្តើម​កាន់កាប់​តំបន់​រដ្ឋធានី​ជា​លើកដំបូង​

0
38

ក្រុម​តា​លី​បង់​បាន​ធ្វើឃាត​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​ម្នាក់​នៅក្នុង​រថយន្ត​រប​ស់​គាត់​នៅក្នុង​រដ្ឋធានី​កាប៊ុល​ខណៈ​ក្រុម​នេះ​បង្កើន​​ការ​បង្ហូរ​ឈាម​ដើម្បី​ដណ្តើម​យក​ប្រទេស​នេះ​មក​កាន់កាប់​ឡើងវិញ​។​

​លោក​ដា​វ៉ា ខាន់ មេ​ណា​ប៉ាល់ ជា​ប្រធាន​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋាភិបាល ត្រូវបាន​បាញ់សម្លាប់​នៅក្បែរ​វិហារ​អ៊ីស្លាម​មួយ​នៅក្នុង​ទីក្រុង​កាលពី​ថ្ងៃ​សុក្រ​ទី​៦​សីហា​គឺ​តែមួយ​​ថ្ងៃ​គត់​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការពារជាតិ​លោក ប៊ី​ស្មីឡា ម៉ូ​ហាម​ម៉ា​ឌី បាន​គេចផុត​ពី​ការវាយប្រហារ​ដោយ​គ្រាប់បែក​និង​កាំភ្លើង​។​

​ទន្ទឹមនឹងនេះ​ដែរ ក្រុម​យុទ្ធជន​អ៊ីស្លាម​របស់​ក្រុម​នេះ​បាន​ដណ្តើម​កាន់កាប់​តំបន់​រដ្ឋធានី​លើកដំបូង​របស់​ពួកគេ គឺ​តំបន់​ហ្សា​រ៉ា​ន់​នៅ​ខេត្ត​នី​ម​រ៉ូស ក្បែរ​ប្រទេស​អ៊ីរ៉ង់​ដោយ​កត់សម្គាល់​ជ័យជម្នះ​​ក្នុង​សមរភូមិ​ដ៏​សំខាន់​បំផុត​របស់​ពួកគេ​ប្រឆាំង​នឹង​កងកម្លាំង​រដ្ឋាភិបាល​។​

​ឥឡូវ​កងកម្លាំង​អាម៉េរិក​កំពុង​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52​យន្តហោះ​កាំភ្លើងយន្ត AC-130 និង​ដ្រូ​ន Reaper​ដើម្បី​ព្យាយាម​រុញច្រាន​ពួក​ជី​ហាដ​នេះ​ឱ្យ​ដកថយ​ចេញ​​ពី​បណ្តា​ទី​រួម​ខេត្ត​ជាច្រើន​ដូចជា​ឡា​សកា​ហ្គា​, ហេ​រ៉ាត់ និង កាន់​ដា​ហា ដែល​បាន​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ក្លា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។​

​សារព័ត៌មាន The Times​បាន​រាយការណ៍​ថា ក្រុម​យន្តហោះ​ទាំងនេះ​បាន​ចាកចេញ​ពី​មូលដ្ឋាន​ទ័ពអាកាស​អាល់​យូ​ឌី​ត​នៅ​ប្រទេស​កាតា​ដោយ​ត្រូវ​ហោះ​ឆ្លងកាត់​ប៉ា​គី​ស្ថាន​មុន​ពេល​វាយ​លើ​​គោលដៅ​របស់​ខ្លួន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​

​វា​ហាក់ដូចជា​កងកម្លាំង​អាម៉េរិក​ត្រូវបាន​បង្ខំចិត្ត​ត្រូវ​ចូល​មក​ជួយ បន្ទាប់​ពី​កងទ័ពអាកាស​អា​ហ្វ​ហ្គានី​ស្ថាន​ទាំងអស់​បាន​ដួល​រលំ ក្រោយពី​លោក ចូ បៃ​ដិន​បញ្ជា​ឱ្យ​កងកម្លាំង​អាម៉េរិក​ចាក​​ចេញពី​ប្រទេស​នេះ​កាលពីដើមឆ្នាំ​នេះ​។​

​យន្តហោះ​ជាង​មួយ​ភាគ​បី​នៃ​យន្តហោះ​សរុប ១៦២ គ្រឿង​របស់​កងកម្លាំង​អា​ហ្វ​ហ្គានី​ស្ថានមិន​អាច​ដំណើរកា​រ​បាន​ទេ ដោយសារ​កំពុង​ជួសជុល​និង​ខ្វះ​គ្រឿងបន្លាស់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here