ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននៅល្ងាចថ្ងៃទី៦ ខែសីហានេះបានចេញសារពិសេសបន្ទាន់មួយតាម បណ្តាញសង្គមតេឡេក្រាមទៅកាន់លោកលោកស្រីជាអភិបាលរាជធានៅខេត្តពាក់ព័ន្ធជាមួយការផ្ទេរបលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមប្រំដែនឲ្យចូលមកធ្វើចត្តាឡីស័កនៅខេត្តខាងក្នុង និង យកមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនសម្រាប់ដាក់ពលករដែលកំពុងស្ថិតក្នុងទឹកដីថៃ ។ចំណែកអ្នកធ្វើចត្តាឡីស័កនៅខេត្តខាងក្នុង ដែលមានការធូរស្រាលហើយបញ្ជូនឲ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះ ។ ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យបញ្ជូនវ៉ាក់សាំង អាស្តាហ្សែនីកាទៅចាក់ ឲ្យកម្លាំងជួរមុខក្នុងខេត្តជាប់ព្រំដែនថាសម្រាប់ដូសទី៣ ឬ ដូសជំរុញឲ្យបាននៅក្នុងសប្តាហ៍ទី២ នៃខែសីហានេះ ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកន្លងទៅយើងបានធ្វើការបិទខ្ទប់បណ្ដាខេត្តនៅតាមព្រំដែនកម្ពុជាថៃក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ ១៩ប្រភេទបំលែងថ្មី បូកបន្ថែមទៅដោយការជនជោរអ្នកធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជាថៃ។ សម្តេចបន្តថាឥឡូវយើងបានសង្កេតឃើញវត្តមាននៃបងប្អូនជនរួម ជាតិរបស់យើងដែលវិលត្រឡប់មកពីប្រទេសថៃដើម្បីស្វែងរកការព្យាបាលនៅក្នុងប្រទេសរបស់ខ្លួនវិញយើងក៏បានខិតខំសម្រួលបងប្អូនដែលមានជំងឺបានឆ្លងកាត់ព្រំដែនមកទទួលសេវាព្យាបាលនៅក្នុងទឹកដីរបស់យើងបូកបន្ថែមទាំងការបញ្ជូនស្បៀងទៅកាន់ទឹកដីថៃដើម្បីជួយផ្គត់ផ្គង់បងប្អូននៅទីនោះ។ប៉ុន្តែដូចបានដឹងហើយថាយើងមិនមានបំណងអូសបន្លាយពេលដើម្បីពន្យារនូវការបិទខ្ទប់នោះទេហើយថែមលើសពីនោះទៅទៀតយើងមានបំណងបើកព្រំដែនឡើងវិញឲ្យបានឆាប់ដែលអាចធ្វើទៅបាន ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថាដើម្បីបម្រើឱ្យកិច្ចការងារនេះរាជរដ្ឋាភិបាលមានការគិតគូការងារមួយចំនួនដែលចាំបាច់អភិបាលរាជធានីខេត្តនៅខាងក្នុងត្រូវធ្វើកិច្ចការទី១និងបន្ទាន់បំផុតនោះគឺខេត្តនៅខាងក្នុង ត្រូវរៀបចំបញ្ចូនចេញអ្នកដែលបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលហើយមានការធូស្រាលហើយឲ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញការធ្វើបែបនេះក្នុងគោលដៅដើម្បីត្រៀមរៀបចំនៅទីកន្លែងសម្រាប់បងប្អូនដែលវិលត្រ ឡប់មកពីប្រទេសថៃឬមណ្ឌលចិត្តាឡីស័កនៅតាម ព្រំដែនកម្ពុជាថៃដើម្បីធ្វើចត្តាឡីស័កជំនួស។ដូច្នេះសូមអភិ បាលខេត្តរាជធានីរៀបចំបន្ថែមនូវទីកន្លែងដែលត្រូវធ្វើចត្តាឡីស័កសម្រាប់ទទួលបងប្អូនដែលវិលត្រឡប់ មកពីព្រំដែនកម្ពុជាថៃនិងក៏ដូចជាដើម្បីទទួលយកបងប្អូនដែលវិលត្រឡប់មកពីថៃចូលទៅក្នុងមណ្ឌលចត្តាឡីស័កនៅតាមទីកន្លែងដែលបានរៀបចំ។អញ្ចឹងម្ខាងត្រូវរៀបចំទីកន្លែងថ្មីនិងម្ខាងទៀតត្រូវរៀបចំផ្ទេរអ្នកដែលកំពុងធ្វើចិត្តាឡីស័កទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញដើម្បីត្រៀមបម្រុងទុកកន្លែងនេះដើម្បីទទួលបងប្អូនដែលមកពីប្រទេសថៃ។ ចំណែកមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនត្រូវទុកសម្រាប់ដាក់បងប្អូនពលករដែលកំពុងស្ថិតនៅក្នុងត្រើយម្ខាងនៃព្រំដែនក្នុងទឹកដីថៃ។ សម្តេចបន្តថាករណីដែលពលករចូលមកលើសចំណុះនៃការទទួលបានសម្រាប់ការធ្វើចត្តាឡីស័កនៅតាមព្រំដែនគឺត្រូវធ្វើតេស្តហើយដឹកជញ្ជូនបងប្អូនទាំងនោះទៅ រកគោលដៅធ្វើចិត្តាឡីស័កនៅខេត្តខាងក្រោយតែម្ដង។សម្តេចបានបញ្ជាឲ្យផ្នែកកងទ័ពបញ្ជូនរថយន្តបន្ថែមពីខាងក្រោយទៅដឹកជញ្ជូនបងប្អូនពលករដែលបានកំពុង ធ្វើចត្តាឡីស័កនៅមណ្ឌលតាមព្រំដែន ដែលមានរយៈពេល៧ថ្ងៃរួចនោះទៅតាមបណ្តាខេត្តគោលដោ។ជាមួយនេះបណ្តាខេត្តដែលមានពលកររបស់ខ្លួនកំពុងធ្វើ ចត្តា ឡីស័កនៅព្រំដែនត្រូវសហការជាកម្លាំងដឹកជញ្ជូនដើម្បីដឹកយកបលករដែលស្តិតនៅក្នងខេត្តខ្លួនទៅធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ។សម្តេចតេជោ ហ៊ុន សែន ក៏បាន ស្នើសុំឲ្យអស់លោក លោកឧក ញ៉ា ដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយនៅតាមបណ្តាខេត្តត្រូវចុះជួយអន្តរាគមន៍រៀបចំកន្លែងធ្វើចត្តាឡីស័ក និងផ្តត់ផ្គង់ស្បៀង អាហារសម្រាប់អ្នកធ្វើចត្តាឡី ស័កនៅតាមខេត្តរបស់ខ្លួនបន្ថែមលើថវិការបស់រដ្ឋ ។ បើតាមសម្តេចបច្ចុប្បន្នមានបងប្អូនពលករប្រមាណជាង១ម៉ឹននាក់កំពុងធ្វើចត្តា ឡីស័កនៅតាមព្រំដែន ។
ចំណែកកិច្ចការទី២បន្ទាន់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅលោកស្រី ឱ វណ្ណឌីន ឲ្យបញ្ជូនវ៉ាក់សាំង អាស្តាហ្សែនីកា សម្រាប់ចាក់ដូសទី៣ ឬ ដូសជំរុញទៅ កាន់ខេត្តជួរមុខជាបន្ទាន់ហើយអាចបើយុទ្ធនាការនៅសប្តាហ៍ទី២ នៃខែសីហានេះតែម្តងដូចនេះអាចដមណើរការចាក់នៅថ្ងៃច័ន្ទខាងមុខនេះ ព្រោះអ្នកទាំងកំពុង ប្រឈមនិងហានិភ័យខ្ពស់ណាស់ដោយពួកគេត្រូវទទួលពលករមកពីទឹកដីថៃរាប់រយនាក់ក្នុង១ថ្ងៃៗ ដូចនេះត្រូវធ្វើឥ្យខានតែបានព្រោះវ៉ាក់សាំងរបស់យើងមានគ្រប់ គ្រាន់ ។ បើតាមសម្តេចតេជោ ហ៊ុន សែន មន្ត្រីជួរមុខនៅបណ្តាខេត្តជាប់ព្រំដែនដែលរាប់ទាំងពេទ្យ មន្ត្រីរាជការស៊ីវិលដែលធ្វើកិច្ចការនេះ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ដែលមានទាំងកងពលធំ កងពលតូច និង វិរៈការពារព្រំដែន វិរសេនាធំ វិរសេនាតូច សរុបទៅមានប្រមាណ ៣ទៅ ៤ ម៉ឺននាក់ប៉ុណ្ណោះ ៕
ប្រភព : រស្មីកម្ពុជា