ឥណ្ឌាសាកល្បងនាវាផ្ទុកយន្តហោះ «Made in India» ដំបូងរបស់ខ្លួន

0
145

ឥណ្ឌាបានសម្រេចបំណង ដោយបានចូលក្នុងចង្កោមនៃក្រុមប្រទេស ដែលមានសមត្ថភាពរចនា និងសាងសង់នាវាផ្ទុកយន្តហោះជារបស់ខ្លួន ផលិតនៅឥណ្ឌា និងដោយស្នាដៃពលរដ្ឋឥណ្ឌាខ្លួនឯងហើយ។ មិនតែប៉ុណ្ណោះ ឥណ្ឌានឹងមិននៅស្ងៀមទេ យោធាជើងទឹកឥណ្ឌាគាំទ្រ និងជំរុញឱ្យរដ្ឋាភិបាល មាននាវាផ្ទុកទីបីទៀត ដើម្បីអាចប្រកួតប្រជែងជាមួយចិន។ ចិនកំពុងពង្រីកឥទ្ធិពលក្នុងមហាសមុទ្រឥណ្ឌា ដែលជាដែនអំណាច ជាប្រពៃណីរបស់ឥណ្ឌាក៏កំពុងសាងសាងនាវាផ្ទុកយន្តហោះទីបីដែរ។ ឆ្លៀតពេលកំពុងបង្អួតបង្ហាញនាវាផ្ទុកយន្តហោះដំបូងរបស់ខ្លួន ឥណ្ឌាបានប្រកាសទៅចូលរួមធ្វើសមយុទ្ធរួម ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធ មិត្តនៅក្នុងមហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក ដូចជា វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ជប៉ុន អូស្ត្រាលី ដោយបញ្ជូនកងនាវិក និងនាវា ៤គ្រឿង ទៅអាស៊ីអាគ្នេយ៍ សមុទ្រចិនខាងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិក។ ជាសមយុទ្ធទ្វេភាគី និងពហុភាគី ដែលមានរយៈពេល ២ខែ។ សមយុទ្ធនេះជាការសបញ្ជាក់ឱ្យឃើញថា យោធាឥណ្ឌាត្រៀមលក្ខណៈស្រេចបាច់នឹងចេញធ្វើប្រតិបត្តិការ បង្ហាញវត្តមាន និងសាមគ្គីភាព ជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីធានាសណ្តាប់ធ្នាប់ដែនសមុទ្រ និងរឹតចំណងមិត្តភាពមានស្រាប់ រវាងឥណ្ឌា និងប្រទេសក្នុងតំបន់មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក។ ឥណ្ឌា ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក បានបង្កើតសម្ព័ន្ធក្រៅផ្លូវការមួយ ហៅកាត់ថា សម្ព័ន្ធ Quad -ចតុមិត្ត ដើម្បីរារាំងមហិច្ឆតាវាតទីរបស់ចិន។ នៅឆ្នាំនេះ ឥណ្ឌាក៏បានធ្វើសមយុទ្ធ ជាមួយបារាំង និងអង់គ្លេស រួចហើយ នៅឈូងសមុទ្របង់ហ្កាល់។ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាបានបង្កើនមហិច្ឆតា និងពង្រឹងវិស័យយោធារបស់ខ្លួនកាន់ខ្លាំង។ កាលពីថ្ងៃពុធ ទូរទស្សន៍អារ៉ាប់ Al Jazeera បានបង្ហើបឱ្យដឹងថា ឥណ្ឌាទំនងជាកំពុងសាងមូលដ្ឋានយោធាមួយ នៅកោះម៉ូរីសផង។ ក្រសួងការបរទេសឥណ្ឌា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ប៉ុន្តែឥណ្ឌាបានអះអាងជាសរុបគិតមកទល់ពេល នេះ ឥណ្ឌាមានការដ្ឋានសាងសង់នាវាយោធា និងនាវាមុជទឹកចំនួន ៤៤ ផ្សេងទៀត ក្នុងទឹកដីឥណ្ឌា៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here