លោកស្រី ហារីស នឹងប្រឆាំងការទាមទារសមុទ្រចិនខាងត្បូងរបស់ចិន ក្នុងដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍

0
186

មន្រ្តីសេតវិមានជាន់ខ្ពស់ម្នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងផ្តោតលើការការពារច្បាប់អន្តរជាតិនៅសមុទ្រចិនខាងត្បូង ពង្រឹងការដឹកនាំក្នុងតំបន់ របស់សហរដ្ឋអាមេរិក និងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី នៅក្នុងខែនេះ។ មន្រ្តីសេតវិមានថា ក្រុងវ៉ាស៊ីនតោនបានមើលឃើញប្រទេសទាំង២ ជាដៃគូសំខាន់ ដែលបានផ្តល់ទីតាំងទំហំសេដ្ឋកិច្ច ទំនាក់ទំនងពាណិជ្ជកម្ម និងភាពជាដៃគូសន្តិសុខលើបញ្ហា ដូចជា សមុទ្រចិនខាងត្បូងដែលចិនទាមទារស្ទើរតែទាំងស្រុង។ មន្ត្រីរូបនេះបន្តទៀតថា អាមេរិកមិនចង់ឃើញប្រទេសណាមួយត្រួតត្រាតំបន់មានជម្លោះ ឬ ទាញយកផលប្រយោជន៍ពីស្ថានភាពអំណាច ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់អ្នកដទៃឡើយ ហើយថា លោកស្រី ហារីស នឹងគូសបញ្ជាក់ថា គួរតែមានការធ្វើពាណិជ្ជកម្មដោយសេរីនៅទូទាំងសមុទ្រចិនខាងត្បូង ហើយមិនគួរមានប្រទេសណាមួយមិនគោរពសិទ្ធិអ្នកដទៃឡើយ។ លោកស្រី ហារីស នឹងក្លាយជាអនុប្រធានាធិបតីអាមេរិកដំបូងគេ ដែលធ្វើទស្សនកិច្ចវៀតណាម ស្របពេលដែលក្រុងវ៉ាស៊ីនតោនស្វែងរកការគាំទ្រពីអន្តរជាតិ ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិន ដែលកំពុងកើនឡើងទូទាំងពិភពលោក។ លោកស្រីនឹងមកដល់សិង្ហបុរី នៅថ្ងៃទី២២ ខែសីហានេះ រួចធ្វើដំណើរទៅវៀតណាម នៅថ្ងៃទី២៤ មុនត្រឡប់ទៅអាមេរិកវិញ នៅថ្ងៃទី២៦។ បណ្តាប្រទេសនៅក្នុងតំបន់ភាគច្រើន ស្វាគមន៍ចំពោះវត្តមានយោធាអាមេរិកនៅទីនោះ ដោយប្រឈមមុខនឹងការធ្វើយោធូបនីយកម្មតាមផ្លូវទឹករបស់ចិន។ កងទ័ពជើងទឹកអាមេរិកបានរក្សាលំនាំស្ថិរភាព នៃប្រតិបត្តិការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង និងនៅក្បែរកោះតៃវ៉ាន់ ប៉ុន្តែទាំងនេះហាក់ដូចជាមិនបានធ្វើឱ្យទីក្រុងប៉េកាំងអាក់ដំណើរការរបស់ខ្លួនឡើយ។ នៅសប្តាហ៍នេះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Antony Blinken នឹងស្វែងរកការពង្រឹងរបស់អាមេរិក ក្នុងការចូលរួមជាមួយអាស៊ីអាគ្នេយ៍ ដើម្បីរុញច្រានប្រឆាំងនឹងចិន ដោយចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាបន្តបន្ទាប់ នៅក្នុងតំបន់នេះ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here