ប្រមុខកីឡាលើកទម្ងន់៖កីឡាការិនីមានឳកាសច្រើនជាងកីឡាករក្នុងការដំណ្តើមមេដាយមាសកម្រិតអូឡាំពិក និង SEA GAMES

0
156

ភ្នំពេញ៖ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកនិងប្រធានសហព័ន្ធកីឡាលើកទម្ងន់មានប្រសាសន៍
ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធនិងគ្រូបង្វឹកកក្រុមជម្រើសជាតិតាមZOOMថាប្រទេសតូចៗទំាំងអស់យកកីឡាលើកទម្ងន់ជាយុទ្ធសាស្រ្តស្វែងរកមេដាយនៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ព្រោះកីឡាផ្សេងៗទៀតយើងគ្មានឳកាសច្រើនដូចកីឡាលើកទម្ងន់
នោះឡើយ។
ឯកឧត្តមបន្តថាកីឡាលើកទម្ងន់មានសក្តានុពលក្នុងដណ្តើមដូចជាប្រទេសថៃឥណ្ឌូនេស៊ីហ្វីលីពីនឈ្នះមេដាយមាសនៅកីឡា
អូឡាំពិកទីក្រុងតូក្យ ប្រទេសជប៉ុនជាកីឡាការិនី ជាពិសេសនៅទ្វីបអាស៊ីយើងមានឳកាសដណ្តើមមាសច្រ់ណាស់ប្រភេទកីឡាលើកទម្ងន់។ ចំណែកខាងអឺរ៉ុបភាគច្រើនអត់សូវមានអ្នកអត់ធ្ងន់ដូចនៅអាស៊ីយើងឡើយ ពីព្រោះកីឡាលើកទម្ងន់មានលក្ខណៈពិសេសផ្នែកសុខភាពស្រ្តី ដូច្នេះកីឡាការិនីមានឳកាសច្រើនក្នុងការប្រជែង ប្រសិនបើកីឡាការិនីចូលរួមការប្រកួតច្រើន។


សម្រាប់កីឡាលើកទម្ងន់អ្នកដែលទៅដណ្តើមមេដាយមាសគឺជាក្ដីសង្ឃឹមរបស់សហព័ន្ធនាពេលខាងមុខបើយើងទទួលមេដាយ
ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកមុនគេនោះកាន់តែល្អប្រសើរចំពោះប្រទេសជាតិ។ សហព័ន្ធមានលក្ខណៈជាប្រភេទកីឡាអូឡាំពិកទៅរួចហើយ ដូចនេះយើងអាចដាក់យុទ្ធសាស្រ្តឆ្ពោះទៅរកមេដាយកីឡាអូឡាំពិកនៅពេលណាមួយជាក់ជាមិនខាន។
ឯកឧត្តម វ៉ាត់ ចំរើនអះអាងថា អ្នកដែលមានលទ្ធភាពអាចដណ្តើមមេដាយបានគឺជាកីឡាការិនីច្រើនជាងកីឡាករ ដោយសារតែកីឡាករពិបាកនឹងដណ្តើមមេដាយណាស់បើយើងជំរុញតែកីឡាករហើយមិនសម្រួចលើកីឡាការិនីនឹងមានបញ្ហាក្នុងការស្វែងរកមេដាយឡើយដូចជាការប្រកួត SEA GAMES ប្រភេទកីឡាករមានគ្រប់ប្រភេទទម្ងន់ ប៉ុន្តែកីឡាការិនីមិនសូវមានទេ ។
ប្រមុខកីឡាលើកទម្ងន់រូបនេះចង់ឲ្យមានគោលដៅច្បាស់លាស់ហើយរៀបចំកីឡាការិនីច្រើនកាលណាមានគ្រប់ទម្ងន់កាលណានឹងមានឳកាសឈ្នះមេដាយ។ យើងឃើញហើយថា ម្ចាស់មេដាយមាស SEA GAMES ASIAN GAMES និងកីឡាអូឡាំពិកសុទ្ធសឹងតែកីឡាការិនី ចំណែកកីឡាករកម្រណាស់ បើមានមួយៗតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here