ទស្សនាវដ្តីអង់គ្លេស Newsweek បានរាយការណ៍ថា ខណៈមេរោគបំប្លែងខ្លួន Delta កំពុងបន្តរីករាលដាលពាសពេញសហរដ្ឋអាម៉េរិកមេរោគបំប្លែងខ្លួន Lambaកំពុងផ្ទុះឡើងនៅអាហ្សង់ទីននិងស៊ីលីហើយបានឆ្លងដល់មនុស្សដែលចាក់វ៉ាក់សាំងពេញលេញនៅពេលមេរោគបំប្លែងខ្លួនកាន់តែគ្រោះថ្នាក់ជាងនេះអាចនឹងលេចឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។
យោងតាមទស្សនាវដ្តីនេះបានឱ្យដឹងថា ទោះបីភាគរយនៃការលេចឡើងនូវអ្វីដែលគេហៅថា “មេរោគបំប្លែងខ្លួនថ្ងៃអវសាន”ដែលទប់ឈ្នះរាល់វ៉ាក់សាំងគ្រប់ប្រភេទនិងឆ្លងរាលដាលដូចភ្លើងឆេះព្រៃហើយនាំឱ្យមនុស្សធ្លាក់ខ្លួនឈឺច្រើនជាងអ្វីដែលយើងបានឃើញ ។
ទោះជាការមកដល់នៃមេរោគបំប្លែងខ្លួនដែលកាចជាង Deltaហាក់មិនអាចទៅរួចនោះទេ ប៉ុន្តែលោក អេរិក វេល ជានាយករោគវិទ្យាម៉ូលេគុលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសេដា-ស៊ីណៃ និយាយថា គាត់នឹងមិនភ្ញាក់ផ្អើលទេ “បើមានអ្វីផ្សេងទៀតកើតឡើង ហើយអាចឆ្លងកាន់តែសាហាវនោះ”។
មេរោគបំប្លែងថ្មីនោះក៏អាចមានភាពធន់ខ្លាំងទៅនឹងវ៉ាក់សាំងផងដែរ ព្រោះការបំប្លែងអាចកែរូបរាងរបស់ស្ពៃប្រូតេអ៊ីនបន្តិចបន្តួចនៅលើវីរុសដែលដើរតួជាអ្នកវាយប្រហារលើអង់ទីករនិងបន្ថយប្រសិទ្ធភាពវ៉ាក់សាំង។
ទស្សនាវដ្តីនេះក៏ព្រមានផងដែរថា “ការបដិសេធឬអសមត្ថភាព” របស់មនុស្សមួយចំនួនធំក្នុងការទទួលយកថ្នាំបង្ការ បានធ្វើឱ្យពួកគេ”ក្លាយជាមន្ទីរពិសោធន៍រស់ដ៏ល្អបំផុតសម្រាប់កូវីដ១៩បំប្លែងខ្លួន” ដែលនឹងបង្កើតលក្ខខណ្ឌសម្រាប់ការផលិតនូវមេរោគបំប្លែងខ្លួនកាន់តែគ្រោះថ្នាក់ជាង Delta នៅប៉ុន្មានខែខាងមុខ។
វេជ្ជបណ្ឌិត ព្រីទី ម៉ាឡានី ជាគ្រូពេទ្យនិងជាអ្នកស្រាវជ្រាវជំងឺឆ្លងនិងជាប្រធានផ្នែកសុខភាពនៅសាកលវិទ្យាល័យមីស៊ីហ្គែន បាននិយាយថា”វានឹងពិបាកខ្លាំងណាស់ក្នុងការបញ្ឈប់កុំឱ្យមេរោគថ្មីកើតឡើង ជាមួយកម្រិតនៃការពាក់ម៉ាស់និងការរក្សាគម្លាតសង្គមនៅចំណុចដូចសព្វថ្ងៃ។ វ៉ាក់សាំងគឺជាគន្លឹះ ហើយការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងគឺជាឧបសគ្គ”៕
ប្រភព : រស្មីកម្ពុជា