គ្រឿងញៀនជាង១១គីឡូត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀង បញ្ជូនទៅសាលាដំបូងខេត្ត ខណៈជនសង្ស័យសមត្ថកិច្ចកំពុងតាមចាប់ខ្លួន

0
351

ស្នងការងនគរបាលខេត្ត ស្វាយរៀងលោក កែវ សុថា បានអោយដឹងនៅរសៀលថ្ងៃទី៣០ ខែ មេសាឆ្នាំ២០២១នេះ ថាថ្នាំញៀនជាង១១គីឡូក្រាម ត្រូវបានសមត្ថកិច្ច បង្ក្រាបបាននៅចំណុចចន្លោះបង្គោលលេខ១៦៩-១៧០ ស្ថិតក្នុងភូមិ តាប៉ុប សង្កាត់បាវិត ក្រុងបាវិតក្នុងបទល្មើសជួញដូរគ្រឿងញៀនឆ្លង ដែនខណៈជនសង្ស័យដឹងខ្លួនបានរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាមដោយសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។

លោកបន្តថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តម សេនីយ៍ ទោ កឹង ឃន ស្នងការនគរបាលខេត្តស្តីពីការទប់ស្កាត់បទល្មើស ជួញ ដូរមនុស្សនិងជួញដូរគ្រឿងញៀនឆ្លងដែន នៅថ្ងៃទី២៧ខែមេសា ឆ្នាំ ២០២១ នៅចំណុចចន្លោះបង្គោលលេខ១៦៩-១៧០ ស្ថិតក្នុងភូមិតាបុិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកម្លាំងនគរបាលប៉ុស្តិ៍ ការពារ ព្រំដែនធ្លក វរៈសេនាតូចលេខ៦១១ សហការជាមួយកម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងអធិការដ្ឋាននគរបាល ក្រុងបាវិត និងដោយមានការសម្របសម្រួលផ្ទាល់ពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា លោកស៊ន មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ស្វាយរៀង បានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរ គ្រឿងញៀនឆ្លងដែន១លើក ។


ដោយជាលទ្ធផលសមត្ថកិច្ចបាន រឹបអូសវត្ថុតាងរួមមាន:ទី១ថ្នាំញៀន ប្រភេទមេតំហ្វេតាមីនទម្ងន់ 8,500.08kg។ទី២ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី(គ្រាប់)ទម្ងន់ 1,256.03kg។ទី៣ថ្នាំញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ 1,036.08kg។ទី៤ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ 958.36g។ទី៥សារធាតុសង្សយ័ជាថ្នាំញៀនដបទឹកពណ៌សចំនួន១០ដប។និងទី៦កាបូបស្ពាយពណ៌ខ្មៅ(ដាក់ថ្នាំញៀន02)ដោយសរុបសារធាតុញៀនចាប់យកទម្ងន់ 11,736.85kg។
ប្រភពបន្តថា ចំណែកជនសង្សយ័បានរត់គេចខ្លួនចូលទៅក្នុងទឹកដី ប្រទេសវៀតណាម(បច្ចុប្បន្នកម្លាំងជំនាញកំពុងសហការស្រាវជ្រាវកំណត់មុខសញ្ញា)ដើម្បីចាត់ការបន្តតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here