អ្នកជំនាញ​កំពុង​ពិនិត្យ​និង​ចាប់ផ្តើម​ការអភិរក្ស​និង​ជួសជុល​តំបន់​រមណី​ដ្ឋា​ន​ប្រាសាទ​កោះ​កេរ

0
90

​ភ្នំពេញៈ លោក ផេង សំអឿន អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ទទួលបន្ទុក​ប្រចាំ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ បានរៀបចំ​កិច្ចប្រជុំ​ជាមួយ​អនុប្រធាននាយកដ្ឋាន មន្ត្រីរាជការ និង​បុគ្គលិក​ដើម្បី​ពិនិត្យ​និង​សម្រេច​ការអភិរក្ស​និង​ជួសជុល​តំបន់​រមណី​ដ្ឋា​ន​ប្រាសាទ​កោះ​កេរ​។

​បន្ទាប់ពី​ប្រជុំ ក្រុមការងារ​ក៏បាន​ចុះ​ពិនិត្យ​ដំណើរការ​អនុវត្ត​គម្រោង​អភិរក្ស​ប្រាសាទ​ចិន និង​បាន​ចុះ​ពិនិត្យ​ការធ្វើអន្តរាគមន៍​បន្ទា​ន់​ដោយ​ការ​ទល់​ទ្រ​បដិមា​លិង្គ​នៅក្នុង​ប្រាសាទ​លិង្គ​ទី​៤ ដែល​កំពុងតែ​ប្រឈម​និង​ហានិភ័យ​ខ្ពស់ កាលពី​ដើមខែ សីហា កន្លងទៅនេះ​៕​

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here