អ្នក​អភិរក្ស​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​បេតុង​មួយ​ខ្សែ​នៅលើ​កំពូលភ្នំ​ប្រាសាទព្រះវិហារ

0
73

សៀមរាបៈ​អ្នក​អភិរក្ស​កំពុង​រៀបចំ​ស្តារ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​បេតុង​មួយ​ខ្សែ​មាន​ប្រវែង ២៥០ ម៉ែត្រ ស្ថិតនៅលើ​កំពូលភ្នំ​ប្រាសាទព្រះវិហារ ចាប់ពី​ចំណុច​មុខ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​រហូតដល់​ទួល​បុរាណ​ផ្នែក​ខាងលិច​។​

​លោក ហែម ស៊ី​ណាត ប្រធាន​នាយកដ្ឋាន​នគរូបនីយកម្ម​អភិវឌ្ឍន៍​ប្រាសាទព្រះវិហារ និង​ប្រជាសាស្ត្រ រួមជាមួយ​មន្ត្រី​បច្ចេកទេស​ចំនួន​០២​រូប បាន​ចុះ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ ។

​អាជ្ញាធរ​ជាតិ​ព្រះវិហារ​នៅថ្ងៃនេះ​សង្ឃឹមថា ក្រោយពី​ការរៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​បេតុង​នេះ​រួចរាល់ នឹង​ផ្ដល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក្នុងការ​ចូលមក​ទស្ស​នា​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ ដែលជា​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​ប្រកបដោយ​សុខ​សុវត្ថិភាព​៕​

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here