ដំ​ណឹងល្អ! ១ ខែទៀតសាលាអាចបើ​កឡើងវិញ ដែលមិនអាចពន្យារពេលបានទៀតទេ

0
45

កាលពីពេលព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជាបានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុ១២ ដល់ ក្រោម១៨ឆ្នាំ។ ដោយឡែកនៅក្នុងកម្មវិធីនេះដែរ សម្តេចក៏បានបញ្ជាក់ច្បាស់ៗថា កម្ពុជានឹងចាប់ផ្ដើមបើកឡើងវិញនូវ សាលារៀនរដ្ឋ និងគ្រឹស្ថានអប់រំនានានៅខែកញ្ញា ឬខែតុលានេះវិញ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានអនុសាសន៍ថា កម្ពុជាអាចនឹងបើកសាលារៀនរដ្ឋ និង គ្រឹស្ថានអប់រំនានា(យ៉ាងហោចណាស់ កម្ពុជាអាចចាប់ផ្ដើមបើកអនុវិទ្យាល័យឡើង) សម្រាប់បវេសនកាលឆ្នាំ ២០២១​ និងឆ្នាំ២០២២ នៅក្នុងខែកញ្ញា ឬក៏ខែតុលាខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានអនុសាសន៍បន្ថែមថា ការបើកឡើងវិញនេះ គឺសំដៅលើការពង្រឹងប្រព័ន្ធ អប់រំរបស់កុមារ និងយុវវ័យដែលជា “ទំពាំងស្នងឫស្សី” ដែលជាសសរទ្រូងរបស់ប្រទេសជាតិ។

ជាការពិតណាស់ ការបិទសាលសរៀនមួយរយៈពេលកន្លងមកនេះ គឺបានបង្កផលប៉ះ.ពា.ល់.យ៉ាងខ្លាំងនៃគុណ ភាពលើការសិក្សារបស់សិស្សានុសិស្ស។ ដែលចំណុចនេះ គឺជាការព្រួ.យ.បា.រម្ភយ៉ាងធំសម្រាប់ប្រទេសកម្ពុជាតែ ម្តង។ ពោលគឺ ការបា.ត់.ប.ង់ធនធានមនុស្ស ដែលត្រូវបានបណ្ណុះចេញ។ បើទោះបីជារៀនតាមប្រព័ន្ធសិក្សា ពីចម្ងាយក៏វាមិនដូចជាការរៀនផ្ទាល់នោះដែរ។ ដូច្នេះបើយើងចា.ក់វ៉ាក់សុំាងឱ្យកុមារផ្សុំហើយ នោះកម្ពុជាមាន ឱកាសបើកសាលាឡើងវិញ។

 

 

មិនតែប៉ុណ្ណោះ បើយោងតាម អង្គការយូនីសេហ្វ បានបញ្ជាក់ផងដែរថា ចាប់តាំងពីពេលមានជំងឺរា.ត.ត្បា.ត កូវី.ដ-១៩នេះមក ភស្តុតាងបានបង្ហាញថាជំ.ងឺនេះ ពុំបានបង្កហានិភ័យខ្ពស់ដល់កុមារនោះឡើយ ហើយសាលា រៀនមិនមែនជាកត្តានាំឲ្យមានការចម្លងក្នុងសហគមន៍ជុំវិញផងដែរ។ យើង ក៏បានប្រមូលផ្តុំនូវចំណេះដឹងជា ច្រើនអំពីរបៀបកាត់បន្ថយហា.និ.យភ័.យចំពោះកុមារ គ្រូបង្រៀន និងគ្រួសាររបស់ពួកគេ។ តាមរយៈការប្រើ ប្រាស់ចំណេះដឹងនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវធ្វើការងារជាបន្ទា.ន់ ដើម្បីឈានទៅបើកសាលារៀនឡើង វិញប្រកបដោយសុវត្ថិភាព ដើម្បីការពារអនាគតកូនៗរបស់យើង។

 

LEAVE A REPLY

Please enter your comment!
Please enter your name here