លោក បៃដិន ជំរុញឲ្យអភិបាលរដ្ឋញូវយ៉កជាប់រឿងអាស្រូវផ្លូវភេទ លាឈប់ពីតំណែង

0
52

តាំងពីជាច្រើនខែមក ដែលលោកស្រីរដ្ឋអាជ្ញានៃរដ្ឋញូវយ៉ក Laeticia James និងក្រុមការងារបានបើកអង្កេតសំណុំរឿងចោទប្រកាន់លោក Andrew Cuomo ពីបទរំលោភបំពានផ្លូវភេទលើស្ត្រី។ មានមនុស្សចំនួន ១៧៩នាក់ ត្រូវបានកោះហៅមកសួរ ហើយការអង្កេតប្រមូលបានឯកសារសម្រាប់វិភាគចំនួនជាង ៧ម៉ឺន មានជាអាទិ៍ សារសំណេរឆ្លើយឆ្លងអ៊ីមែល ដែលលោកអភិបាលផ្ញើទៅស្ត្រីរងគ្រោះ ព្រមទាំងបានកោះហៅលោកអភិបាលរដ្ឋមកសួរចម្លើយរយៈពេលសរុបជាង ១១ម៉ោង។ បើតាមក្រុមអ្នកអង្កេត លោកអភិបាលរដ្ឋបានទទួលស្គាល់ហេតុការណ៍ខ្លះ តែបដិសេធថា គ្មានលក្ខណៈរំលោភបំពារបំពានផ្លូវភេទទេ។ លោក Andrew Cuomo បានថ្លែងបដិសេធជាថ្មី កាលពីថ្ងៃអង្គារ ទី៣ ខែសីហាថា ពុំដែលប៉ះពារលើសហួសលើស្ត្រីណា ក្នុងសណ្ឋានរំលោភផ្លូវភេទឡើយ។ ជាអភិបាលរដ្ឋញូវយ៉កដ៏មានឥទ្ធិពល តាំងពី ១២ឆ្នាំមកហើយ លោក Cuomo មានគម្រោងឈរឈ្មោះជាថ្មីជាលើកទីបួន តែសំណុំរឿងនេះនឹងធ្វើឱ្យលោកអភិបាលជួបការលំបាកខ្លាំង។មានឥស្សរជននយោបាយអាមេរិកកាន់តែច្រើនឡើងៗបានអំពាវនាវឱ្យលោក Cuomo ចុះចេញពីតំណែង មានជាអាទិ៍ ប្រមុខបក្សប្រជាធិបតេយ្យនៅសភាព្រឹទ្ធសភារដ្ឋញូវយ៉ក លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏បានប្រកាសថា លោក Cuomo ត្រូវតែលាលែងពីតំណែងផងដែរ។ លោក Cuomo បានបដិសេធមិនលាលែងចេញតំណែងទេ ប៉ុន្តែនៅប៉ុន្មានថ្ងៃខាងមុខ រដ្ឋអាជ្ញាអាចនឹងរៀបចំសំណើបែបបទ ទម្លាក់លោក Cuomo ហើយនឹងអាចមានការចោទប្រកាន់ជាផ្លូវការនៅចំពោះមុខតុលាការផង៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here