ឧត្តមសេនីយ៍ឯក ស ថេត អំពាវនាវបងប្អូនប្រជាពលរដ្ឋ ជួយរាយការណ៍​ និងផ្តល់ព័ត៌មាន​ មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំពោះប្រជាពលរដ្ឋមួយចំនួនតូចដែលនៅតែល្មេីសនឹងវិធានការបិទខ្ទប់

0
107

ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ក្នុងរយ:ពេលនៃការអនុវត្តវិធានការបិទខ្ទប់​ ចាប់តាំងពីថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២១​មក​ សង្កេតឃេីញថាមានប្រជាពលរដ្ឋជាច្រើនបានចូលរួមសហការ​ និងអនុវត្តតាមវិធានការនេះ​ ។ ដោយស្ថានភាពឆ្លងរាលដាលមិនទាន់មានការថមថយ​ រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់៧ថ្ងៃទៀតរហូតដល់ថ្ងៃទី​០៥​ ខែឧសភា​ ឆ្នាំ២០២១​ ហេីយសាលារាជធានីភ្នំពេញ​ ក៏បានចេញសេចក្តីសម្រេចអំពីការបែងចែកជា៣តំបន់ផ្សេងគ្នា​ តំបន់ក្រហម​ តំបន់លឿងទុំ​ និងតំបន់លឿង​ ។
ទោះជាយ៉ាងណានៅមានប្រជាពលរដ្ឋមួយចំនួនតូចរស់នៅតំបន់ក្រហម​ និងតំបន់លឿងទុំ​ ដែលមិនចូលរួមសហការ​ និងមិនគោរពតាមការណែនាំរបស់សាលារាជធានីភ្នំពេញ​ ស្របពេលដែលពលរដ្ឋភាគច្រេីនបានចូលរួមសហការ​ និងគោរពបានយ៉ាងល្អតាមការណែនាំ​ ដេីម្បីបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩​ ៕
សូមបញ្ជាក់ថាទាំងតំបន់ក្រហម​ តំបន់លឿងទុំ​ និងតំបន់លឿង​ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ តែងតែចេញល្បាតជាប្រចាំ​ ២៤ម៉/២៤ម៉​ ទាំងតាមផ្លូវធំ​ និងផ្លូវតូច​ ៕


ប្រភព៖ទទក

LEAVE A REPLY

Please enter your comment!
Please enter your name here