រកឃើញ​លទ្ធផល​ជាក់ស្តែង​នៃ​ប្រសិទ្ធភាព​ខុសគ្នា​រវាង Sinovac, Pfizer និង AstraZeneca

0
44

ការសិក្សាជាក់ស្តែង​នៃប្រសិទ្ធភាពវ៉ាក់សាំង​ក្នុងប្រទេសឈីលី បង្ហាញថា វ៉ាក់សាំង​ Sinovac មាន​ប្រសិទ្ធភាព ៥៨,៥% ការពារមិនឱ្យឆ្លងកូវីដ១៩, Pfizer ៨៧,៧% និង​ AstraZeneca ៦៨,៧%។ នេះបើតាម​ការប្រកាស​របស់​អាជ្ញាធរសុខាភិបាល​ឈីលី កាលពីថ្ងៃទី៣ សីហា ២០២១ ដែល​បាន​សិក្សាលើអ្នកចាក់វ៉ាក់សាំង​ពីខែកុម្ភៈ ដល់ កក្កដា ២០២១។

បន្ថែមពីនេះ៖

-វ៉ាក់សាំង​ Sinovac មាន​ប្រសិទ្ធភាព ៨៦% ទប់ស្កាត់​ការ​បញ្ជូន​ទៅមន្ទីរពេទ្យ, ៨៩,៧% ទប់ស្កាត់​ភាព​ធ្ងន់ធ្ងរ និង ៨៦% ទប់ស្កាត់​ការស្លាប់។

-Pfizer មាន​ប្រសិទ្ធភាព ៩៨% ទប់ស្កាត់​ភាព​ធ្ងន់ធ្ងរ និង ១០០% ទប់ស្កាត់​ការស្លាប់។

-AstraZeneca មានប្រសិទ្ធភាព ៩៨% ទប់ស្កាត់​ភាព​ធ្ងន់ធ្ងរ និង ១០០% ទប់ស្កាត់​ការស្លាប់។

សូមបញ្ជាក់​ថា ការសិក្សាវ៉ាក់សាំង Sinovac គឺទៅលើក្រុមមនុស្ស ៨,៦លាននាក់, វ៉ាក់សាំង Pfizer លើមនុស្ស ៤,៥លាននាក់ និង AstraZeneca លើមនុស្ស ២,៣លាននាក់៕

ប្រភព : ខ្លីខ្លី

LEAVE A REPLY

Please enter your comment!
Please enter your name here