ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅខេត្តសៀមរាប កើនឡើងដល់៥៣នាក់ គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១

0
33

រដ្ឋបាលខេត្តសៀមរាបនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហាញពីការរក ឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន៩៩នាក់ ជាសះស្បើយថ្មីចំនួន៤៨នាក់ និងស្លាប់ចំនួន ០៤នាក់ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។

ករណីស្លាប់ចំនួន៤នាក់នោះរួមមាន៖ ១-ឈ្មោះ យន់ ប៊ន់ ភេទស្រី អាយុ៨២ឆ្នាំ អាសយដ្ឋាននៅភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១, ២-ឈ្មោះ លី សារ៉ែន ភេទស្រី អាយុ៥៨ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០២ ខែសីហា, ៣-ឈ្មោះ ជ្រុន ឡូន ភេទស្រី អាយុ៤២ឆ្នាំ អាសយដ្ឋាននៅភូមិសំព្រោច ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ និង៤-ឈ្មោះ លឹម គង់ ភេទប្រុស អាយុ៧៣ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នក វិជ្ជមានជំងឺកូវីដ-១៩ចំនួន៤៧៤៩នាក់ បានព្យាបាលជាសះស្បើយចំនួន២៤៥៤នាក់ ស្លាប់៥៣នាក់ និង២២៤២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕

ប្រភព : ក្រសួងព័ត៌មាន

LEAVE A REPLY

Please enter your comment!
Please enter your name here