ភូមិ​ចំបក់​ឃុំ​បឹងបេង​ស្រុក​ម៉ាឡៃ ជាទី​ដែល​នៅជាប់​ផ្លូវ​នៃ​ច្រកព្រំដែន ចំបក់​ទទួល​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ ត្រូវបាន​កំណត់​ជា​តំបន់​ក្រហម​

0
72

បន្ទាយ​មាន​ជ័​យៈ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ចេញ​សេចក្តីសម្រេច​លេខ​២៧៧/​សសរ​/២១ ចុះ​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០២១ ការកំណត់​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ជា​តំបន់​ក្រហម ដែលមាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ធ្ងន់ធ្ងរ ។​

​ត្រង់​ប្រការ​១ នៃ​សេចក្តីសម្រេច បាន​ចែងថា ត្រូវបាន​កំណត់​ទីតាំង​ភូមិ​ចំបក់​ឃុំ​បឹងបេង​ស្រុក​ម៉ាឡៃ ដែលមាន​ព្រំប្រទល់​នឹង​ភូមិ​ភ្នំ​រូ​វ ភូមិ​ជ្រៃ និង​ព្រំដែន​កម្ពុជា ថៃ ជា “​តំបន់​ក្រហម ” ដែលមាន​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ ធ្ងន់ធ្ងរ ក្នុង​បំណង​ធានា​ដល់​ប្រសិទ្ធិភាព​នៃ​ការអនុវត្ត​វិធាន​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ ។​
​ខ្លឹមសារ​ពិស្តារ​នៃ​សេចក្តីសម្រេច​មាន​ដូចខាងក្រោម ៖​

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here