ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ព្រមានទីក្រុងសេអ៊ូល អំពីការធ្វើសមយុទ្ធយោធាជាមួយអាមេរិក

0
216

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉ខាងជើង បានរាយការណ៍ថា លោកស្រី គីម យ៉ូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើកូរ៉េខាងត្បូងអនុវត្តសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិកនោះ ពួកគេនឹងធ្វើឱ្យខូចខាតដល់ការសម្រេចចិត្តរបស់កូរ៉េទាំង ២ ក្នុងការកសាងទំនាក់ទំនងឡើងវិញ។ លោកស្រី គីម យ៉ូជុង ក៏បាននិយាយផងដែរថា ការសម្រេចចិត្តដើម្បីស្តារខ្សែទូរស័ព្ទរវាងកូរ៉េទាំង២ នាពេលថ្មីៗនេះ មិនគួរត្រូវបានគេមើលឃើញថា មានអ្វីលើសពីការភ្ជាប់ទំនាក់ទំនង «ខាងផ្លូវកាយ» ឡើងវិញនោះទេ។ ការអត្ថាធិប្បាយរបស់លោកស្រីបានធ្វើឡើង នៅពេលដែលប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងកំពុងពិភាក្សាគ្នា ដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ដារទំនាក់ទំនងឡើងវិញ។ ក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូលគ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នា នៅចុងខែសីហាខាងមុខនេះ។ លោកស្រី គីម យ៉ូជុង បាននិយាយបន្តនៅក្នុងសេចក្ដី ថ្លែងការណ៍មួយថា៖ «រដ្ឋាភិបាល និងយោធារបស់យើងនឹងឃ្លាំមើលយ៉ាងដិតដល់ថា តើកូរ៉េខាងត្បូងនឹងបន្តធ្វើសមយុទ្ធសង្គ្រាមឈ្លានពាន ឬ នឹងធ្វើការសម្រេចចិត្តដែលត្រឹមត្រូវមួយ»៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here