ប្រើវិធានការក្តៅហើយ ! ចាប់ពីយប់នេះ អ្នកដែលល្មើសបម្រាម ជួបជុំផឹកស៊ី និងម្ចាស់ហាង នឹងត្រូវចាប់វ៉ៃខ្នោះតែម្តង

0
164

ភ្នំពេញៈ លែងមានការអប់រំ ណែនាំ ទៀតហើយ ចំពោះអ្នកដែលល្មើសបម្រាមគោលចរ គឺចាប់ពីយប់ថ្ងៃទី៣ ខែសីហា នេះតទៅ អ្នកដែលល្មើសបម្រាម ជួបជុំផឹកស៊ី និងម្ចាស់ហាងបើកហាងផឹកស៊ី គឺនឹងត្រូវចាប់វ៉ៃខ្នោះតែម្តងដោយមិនមានការលើកលែងនោះទេ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បានមានប្រសាសន៍សង្កត់ធ្ងន់ថា លែងមានការអប់រំ ណែនាំ ទៀតហើយ ចំពោះអ្នកដែលល្មើសបម្រាមគោលចរ គឺចាប់ពីយប់ថ្ងៃទី៣ ខែសីហា នេះតទៅ អ្នកដែលល្មើសបម្រាម ជួបជុំផឹកស៊ី និងម្ចាស់ហាងបើកហាងផឹកស៊ី គឺនឹងត្រូវចាប់វ៉ៃខ្នោះតែម្តងដោយមិនមានការលើកលែងនោះទេ។
ការដាក់នៅវិធានការតឹងរឹងនេះ គឺដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ប្រភេទថ្មី ដែលតា ( Delta ) ដែលកំពុងតែមានវត្តមាននៅកម្ពុជា និងកំពុងឆ្លងរាលដាល ហេតុសូមប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសចូលរួមអនុវត្តបម្រាមគោចរចាប់ពីថ្ងៃទី២៩ កក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here