ព័ត៌មានខ្លីៗអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបិទទីតាំងKTV ៣ទីតាំង ដែលល្មើសវិធានការ របស់រាជរដ្ឋាភិបាល

0
62

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចុះបិទទីតាំងKTV ចំនួន​៣​ទីតាំង ដែ​​លល្មើសបទបញ្ជា របស់រាជរដ្ឋាភិបាល។ នេះបើតាមការឲ្យ​ដឹងពី​លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ។ ការអនុវត្តយ៉ាងដូច្នេះ បន្ទាប់ពីអាជ្ញាធរបានអប់រំជាច្រើនលើក ច្រើនសារមកហើយ នៅតែមិនស្ដាប់ ទើបចុះបិទទីតាំងទាំងនេះតែម្ដង។

លោក ប៉ាង លីដា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ដោយមានការបញ្ជាផ្ទាល់ ពីលោក ហែម ដារិទ្ធិ អភិ​បាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃនេះ ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ បានចុះបិទទីតាំង KTV ចំនួន៣ទីតាំង ហើយដកហូតសម្ភារៈ និងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើសវិធានការ របស់រាជរដ្ឋាភិបាល និង​សេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បី​ទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ​-១៩។

ទីតាំង KTV ទាំង៣នោះ រួមមាន៖ -ពិភពតារារះ KTV, ភោជនីយដ្ឋាន រស្មីពន្លឺពេជ្រ, និង ភោជនីយដ្ឋាន បុប្ផារាជនី ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១៕ (ដោយ)៖ ឃួន សុភ័ក្រ

 

LEAVE A REPLY

Please enter your comment!
Please enter your name here