ថៃផ្ទុះកូវីដខ្លាំងពេក! ព្រះសង្ឃគ្រងឈុតការពារពីលើស្បង់ចីវរ ជួយចុះយកសំណាក និងផ្ដល់អុកស៊ីសែន

0
45

ថៃ៖ ស្ថានភាពៃជំងឺកូវីដ-១៩ក្នុងប្រទេសថៃ ហាក់មិនមានការអន់ថយឡើយ ដែល​រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងមួយថ្ងៃមានករណីឆ្លងខ្ទង់ម៉ឺនឯណោះ ត្រូវបានគេរាយការណ៍។ ទន្ទឹមនឹងនេះដែរ មានព្រះសង្ឃប៉ុន្មានអង្គ បានគ្រងឈុតការពារពីលើស្បង់ចីវរ ដើម្បីចុះជួយយកសំណាក ផ្ដល់អុកស៊ីនសែន និងថែមទាំងជួយលើកសពយកទៅបូជាទៀតផង។
ព្រះសង្ឃនាម Mahapromphong ព្រះជន្ម៣៣វស្សា ជាចៅអធិការងនៃវត្ត Suthi Wararam បានមានសង្ឃដីកាថា ប្រជាជនថៃជាច្រើន នៅតែមិនអើពើនឹងប្រព័ន្ធសុខភាពសាធារណៈ។ ហើយចាប់តាំងពីថ្ងៃទី២២ ខែកក្កដាមក ព្រះតេជគុណបានធ្វើការនៅតំបន់ក្រីក្រមួយក្នុងទីក្រុងបាងកក ដោយចែកចាយធុងអុកស៊ីសែន អាហារ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រដល់អ្នកខ្វះខាត ព្រមទាំងយកសំណាកទៅធ្វើតេស្តផងដែរ។

ព្រះតេជគុណបានបន្ថែមទៀតថា៖
ព្រះសង្ឃអាចរស់នៅបាន ព្រោះពឹងផ្អែកលើការបរិច្ចាគពីប្រជាជន ដូច្នេះវាដល់ពេលដែលអាត្មា រួមទាំងព្រះសង្ឃដទៃទៀត ផ្តល់ការតបស្នងដល់ប្រជាជនវិញហើយ។
យ៉ាងណាមិញ បើទោះបីជាសកម្មភាពទាំងអស់ មានហានិភ័យក៏ដោយ ក៏ព្រះតេជគុណមិនភ័យខ្លាចឡើយ ដែលត្រៀមឆ្លងមេរោគរួចជាស្រេច ដោយមិនមានការសោកស្ដាយទេ៕
សូមទស្សនារូបភាពខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here