កាលពីយប់ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ មហាជន និង សិល្បករ-ការិនី គ្រប់ជំនាន់មានការតក់ស្លុតយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់កវីនិពន្ធល្បីឈ្មោះលោក ហ៊ុយ ពុធ ។
កវីនិពន្ធបទ «បើកសៀវភៅឃើញស្នេហ៍» របស់ផលិតកម្មហង្សមាស លោក ហ៊ុយ ពុធ បានទទួលមរណភាពនៅវេលាម៉ោង ២០ និង ១៥ នាទី នៅថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២១ នៅ
ក្នុងជន្មាយុ ៨២ ឆ្នាំ ដោយរោគាពាធ ។ បច្ចុប្បន្ន សពឧបាសក ហ៊ុយ ពុធ បានតម្កល់ និង ធ្វើបុណ្យទតាមប្រពៃណីនៅផ្ទះលេខ 93B ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។
គួរឱ្យដឹងថា ក្រោយពីទទួលបានដំណឹងខាងលើនេះហើយ មហាជន សិល្បករ-ការិនី និង អ្នកគាំទ្រស្នាដៃ របស់កវីនិពន្ធខាងលើនេះ បានចូលរួមមរណទុក្ខដល់ក្រុមគ្រួសារ លោក ហ៊ុយ ពុធ
ដោយមានមារបង្ហោះសារ និង រូបភាពរបស់លោកផងដែរ ។ លើសពីនោះ អ្វីដែលធ្វើឱ្យមានការសោកស្តាយខ្លាំងនោះ គឺការបាត់បង់នូវវីរៈសិល្បករ ដែលបានសាងស្នាដៃល្បីល្បាញយ៉ាងច្រើនក្នុងវិស័យសិល្បៈ ៕