នាយបេសកកម្មកម្ពុជា ក្នុងអូឡាំពិកហ្គេមតូក្យូប្រាប់ជាតិទាំងមូលពីសកម្មភាពចូលរួមប្រកួត

0
63

ភ្នំពេញ៖នាយបេសកកម្មកម្ពុជាសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូប្រទេសជប៉ុនគឺឯកឧត្តមវ៉ាត់ចំរើនបានធ្វើសេចក្តី
សង្ខេបជូនជាតិនូវបេសកកម្មចូលរួមប្រកួតកីឡាអូឡាំពិក តូក្យូ ២០២០នៅប្រទេសជប៉ុនជូនជាតិទាំងមូលឲ្យបានដឹង ។
ក្នុងសេចក្ដីសង្ខេបដែលមានចំនួន៤ចំណុចនោះឯកឧត្តមបញ្ជាក់ថា ៖
១៖-ប្រតិភូកីឡាអូឡាំពិកកម្ពុជាបានបំពេញកាតព្វកិច្ចជាសមាជិក ពេញសិទ្ធិនៃមហាគ្រួសារអូឡាំពិកអន្តរជាតិបានដោយរលូន និងជោគជ័យដែលនេះជាសក្ខីកម្មថ្មីនៃគុណតម្លៃជាតិខ្មែរលើឆាកអន្តរជាតិ។
២៖បានពុះពារក្តីបារម្ភនិងភ័យខ្លាចជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍Tokyo Olympic 2020បានផ្តល់នូវមេរៀនបទពិសោធន៍ថ្មីនៃការរស់
នៅតាមគន្លងនៃរបទថ្មីរបស់ចលនាកីឡាពិភពលោក ក៏ដូចក្នុងប្រទេសនីមួយៗ ឲ្យចេះទប់ទល់ ការពារដោយទំនុកចិត្តថា កីឡាអាចខ្លាំងជាងជំងឺកាចសាហាវនេះបាន បើយើងចេះរបៀបសាមគ្គីភាព ឯកភាព និងយោគយល់គ្នាពិតប្រាកដ។
៣៖កីឡាអូឡាំពិកជាបច្ចេកទេសជំនាញកីឡាយើងនៅឆ្ងាយពីគេប៉ុន្តែវេទិកាកីឡាពិភពលោកនេះមិនមែនមានតែការប្រកួតកីឡាទេ ប៉ុន្តែវាក៏ជាការចូលរួម ជាកិត្តិយសជាតិ ជាការផ្លាស់ប្តូរវប្បធម៌ ទស្សនៈជីវិត និងគតិបណ្ឌិតរស់និយមរបស់មនុស្សជាតិនៅលើផែនដី ក្នុងគោលដៅរួម គឺការកសាងពិភពលោកមួយល្អប្រសើរ “ build a better world through sports “។
៤-សន្តិភាព មិត្តភាព សាមគ្គីភាព និងសុខុដុមនីយកម្មពិភពលោក គឺជាមូលដ្ឋាននៃចលនាអូឡាំពិក។

ក្នុងនាមប្រធានប្រតិភូកីឡាអូឡាំពិក Tokyo Olympic 2020 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទីបំផុតដល់គ្រប់ការគាំទ្រ លើកទឹកចិត្ត និងស្រឡាញ់ ដោយស្នាមញញឹមដល់កីឡាករ កីឡាការិនីយើង។ «ខ្មែរគាំទ្រខ្មែរ ខ្មែរគាំទ្រកីឡាខ្មែរ»៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here