បំណែកវត្តបុរាណតាំងពីសតវត្សរ៍ទី៨បានបន្សល់ទុកនៅក្នុងវត្តឧត្តមមានជ័យព្រះបាទជើងឯក ហៅវត្តជើងឯកដែលមានទីតាំងស្ថិតនៅ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានចម្ងាយត្រឹមតែ១៥០០មែត្រពីមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
វត្ថុបុរាណទាំងនោះរួមមានបំណែកថ្មភក់ សន្លឹកសីមា ផ្តែរទ្វារចនាបថកំពង់ព្រះ (សតវត្សរ៍ទី៨) សន្លឹកជណ្តើរ ថ្មរថ្លើមអណ្តើក និងជើងទម្របដិមា។
ខាងក្រោមនេះជាទិដ្ឋភាពវត្ថុបុរាណនៅវត្តឧត្តមមានជ័យព្រះបាទជើងឯក ហៅវត្តជើងឯកកាលពីថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២១
ប្រភព : ខ្លីខ្លី