«ឧត្តមគតិបដិវត្តន៍ខ្ពស់ជាងមេឃ» លោក ស៊ី ជីនភីង បូកសរុបអំពីស្មារតីនៃមហាដំណើររបស់ចិន

0
30

(ប៉េកាំង)៖ បន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានទៅទស្សនាកន្លែងប្រវត្តិសាស្ត្រ នៃមហាដំណើរជាច្រើនលើក និងបានរំលឹកពីរឿងរ៉ាវនៃមហាដំណើរជាច្រើនសា។ ក្នុងដួងចិត្តរបស់មេដឹកនាំប្រទេសចិនរូបនេះ ស្មារតីមហាដំណើរស្តីពី «ឧត្តមគតិបដិវត្តន៍ខ្ពស់ជាងមេឃ» បានបញ្ជ្រាបយ៉ាងស៊ីជម្រៅក្នុងសរសៃឈាមរបស់ប្រជាជាតិចិន។

ពីចន្លោះខែតុលា ឆ្នាំ១៩៣៤ ដល់ខែតុលា ឆ្នាំ១៩៣៦ ប្រឈមមុខនឹងការសាកល្បងដ៏តឹងរ៉ឹង ពីការស្លាប់ឬការរស់រានមានជីវិត បក្សកុម្មុយនិស្តចិន បានដឹកនាំកងទ័ពក្រហម ធ្វើដំណើរចម្ងាយជាងពីរម៉ឺនប្រាំពាន់លី (ជាង១២,៥០០គីឡូម៉ែត្រ) ប្រយុទ្ធជាមួយសត្រូវលើសពី១លាននាក់ ជាង៦០០ដង។ កងទ័ពក្រហមធ្វើដំណើរផងប្រយុទ្ធផង ដោយបានដើរកាត់ទាំងតំបន់ភ្នំព្រឹល វាលទឹកកក ដីភក់ និង វាលស្រៅដែលគ្មានមនុស្សរស់នៅ និងបានពលីយ៉ាងច្រើនសន្ធឹក។ បុព្វហេតុបដិវត្តន៍របស់ប្រទេសចិន ក្នុងគោលបំណងតស៊ូប្រយុទ្ធ ដើម្បីឯករាជ្យប្រជាជាតិនិងរំដោះប្រជាជន បានចាប់ផ្តើមឈានទៅរក ភាពជោគជ័យពីពេលនោះមក។

ក្នុងដំណើរតស៊ូដ៏វែងឆ្ងាយ ដែលពោរពេញដោយក្តីលំបាកខ្លាំងលើសលុប តើអ្វីទៅបានលើកទឹកចិត្តដល់កងទ័ពក្រហម ឱ្យឈានទៅមុខជាប់រហូត? លោក ស៊ី ជីនភីង បានផ្តល់ចំណាប់អារម្មណ៍ថា៖ «ភាពជោគជ័យនៃមហាដំណើរគឺ ដោយសារកងទ័ពក្រហមបានប្រកាន់ខ្ជាប់ នូវស្មារតីវីរជននិងស្មារតីបដិវត្តន៍ ពោលគឺមិនខ្លាចសត្រូវណាទាំងអស់ ហើយហ៊ានពុះពារក្តីលំបាកទាំងអស់»។

ក្នុងប្រវត្តិសាស្ត្រពិភពលោក មហាដំណើរគឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលបានជះឥទ្ធិពលដល់ពិភពលោក។ ពីក្នុងមហាដំណើរដ៏អស្ចារ្យ នៃប្រវត្តិសាស្ត្រមនុស្សជាតិមួយនេះ យើងអាចទទួលបានបទពិសោធន៍ដ៏មានតម្លៃអ្វីខ្លះ? លោក ស៊ី ជីនភីង បានសម្គាល់ឃើញថា៖ «ស្មារតីមហាដំណើរដ៏មហស្ចារ្យ គឺការតម្កល់ទុកផលប្រយោជន៍មូលដ្ឋាន របស់ប្រជាជនទូទាំងប្រទេសចិន និងប្រជាជាតិចិនក្នុងឋានៈកំពូល ប្រកាន់ខ្ជាប់ឧត្តមគតិបដិវត្តន៍យ៉ាងម៉ឺងម៉ាត់ ជឿជាក់យ៉ាងមុតមាំថាបុព្វហេតុសច្ចយុត្តិធម៌ នឹងយកឈ្នះជាដាច់ខាត»។

លោក ស៊ី បានបន្តទៀតថា៖ «គឺការហ៊ានពលីអ្វីៗទាំងអស់ដើម្បីសង្គ្រោះប្រទេសជាតិ សង្គ្រោះប្រជាជន មិនខ្លាចការលំបាកគ្រប់បែបយ៉ាង។ គឺការប្រកាន់ខ្ជាប់ភាពឯករាជ្យម្ចាស់ការ ធ្វើការដោយគោរពការពិត និងភាពជាក់ស្តែង។ គឺការគាំពារស្ថានការណ៍ទូទៅ គោរពវិន័យ និងសាមគ្គីគ្នាយ៉ាងស្អិតល្មួត។ គឺការពឹងផ្អែកលើប្រជាជនស្លាប់រស់ជាមួយប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន ខិតខំតស៊ូដើម្បីប្រជាជន»។

លោកប្រធានរដ្ឋចិន បានគូសបញ្ជាក់ជាចុងក្រោយយ៉ាងដូច្នេះ៖ «មិនថាទទួលបានសមិទ្ធផលច្រើនប៉ុណ្ណាហើយក្តី ក៏បក្សកុម្មុយនិស្តចិននឹងបន្តផ្សព្វផ្សាយស្មារតីមហាដំណើរ ដើម្បីឈានទៅមុខរហូតដោយទឹកចិត្តអង់អាចក្លាហាន»៕

LEAVE A REPLY

Please enter your comment!
Please enter your name here