ឃាត់ខ្លួនរយៈពេលខ្លីជនជាតិថៃប្រាំមួយនាក់ឆ្លងដែនខុសច្បាប់នៅប៉ោយប៉ែត ក្នុងបំណងទៅខេត្តកោះកុង

0
47

ព្រំដែនកម្ពុជា ថៃ :នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនរយៈពេលខ្លីនូវជនជាតិថៃប្រាំមួយឆ្លងដែនខុសច្បាប់នៅប៉ោយប៉ែត ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំង សមត្ថកិច្ច ជំនាញ ចុះឃាត់ខ្លួន ជនជាតិថៃ ចំនួន៦នាក់ បម្រុងលួចឆ្លងដែនមកកម្ពុជា ហើយមានគោលបំណងបន្តដំណើរ ឆ្ពោះទៅកាន់ខេត្តកោះកុង ។
ប៉ុន្តែប្រភពព័ត៌មានឪ្យដឹងថាក្រោយពី ឃាត់ខ្លួនបានតែរយៈពេលខ្លី មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ ក៏បានប្រគល់ជនជាតិថៃទាំងនោះជូន ទៅងោយអាជ្ញាធរខាងភាគី ថៃ វិញនៅព្រឹកនាថ្ងៃដដែល នេះតែម្ដង ។
ពោលគឺ មិនបានយកសំណាកនិងបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន២១ថ្ងៃ ដូចជនជាតិថៃឯទៀតនិងជនជាតិខ្មែរដែលវិលពីក្រៅប្រទេសឡើយ ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here