កីឡាករ កីឡាការិនីហែលទឹកកម្ពុជាមិនបានឡើងទៅវគ្គបន្តឡើយ

0
143

ភ្នំពេញ៖ម្សិលម៉ិញនេះកីឡាករ កីឡាការិនីហែលទឹកកម្ពុជាបានប្រកួតវិញ្ញាសាហែលរបៀបសេរីចម្ងាយ៥០ម៉ែត្ររួចរាល់ហើយ
តែពួកគេមិនបានឡើងទៅវគ្គប្រកួតបន្តឡើតតែទោះជាយ៉ាងណាពួកគេធ្វើបានល្អដោយបំផ្លាញចោលនូវសិទ្ធិផលចាស់ ដោយបង្កើតនូវ
សិទ្ធិផលថ្មីដែលល្អប្រសើរជាងមុន ។
សិទ្ធិផលចាស់របស់កីឡាករហែម ប៉ុចដែលល្អជាងគេកន្លងមកគឺ២៤វិនាទី៩២តែនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅទី
ក្រុងតូក្យូគេធ្វើបានក្នុងថិរវេលា២៤វិនាទី៩១។កីឡាកររូបនេះហែលនៅក្នុងស៊េរីទី៤ដោយបានចំណាត់ថ្នាក់លេខ៤ក្នុងស៊េរីតែលទ្ធផលជា
រួមគេជាប់ចំណាត់ថ្នាក់លេខ៥២ក្នុងចំណោមកីឡាករដែលចូលរួមចំនួន៧២នាក់លើវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្ររបៀបសេរីនេះ ។
សូមបញ្ជាក់ថានេះជាកំណត់ត្រាដ៏ល្អមួយក្នុងប្រវត្តិសាស្រ្តកីឡាហែលទឹកកម្ពុជាសម្រាប់វិញ្ញាសា៥០ម៉ែត្ររបៀបសេរី ។កំណត់ត្រាចាស់របស់កីឡាករហែមគីរីដែលសព្វថ្ងៃជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុថស៊ីដនីឆ្នាំ២០០០នោះ គឺ២៦វិនាទី៤១ និងកីឡាករ ហែម ថុនពន្លឺ ដែលសព្វថ្ងៃជាគ្រូបង្វឹកនោះនាឆ្នាំ២០០៨ធ្វើបាន ២៧វិនាទី០៣វិនាទី ។
ចំពោះកីឡាការិនីឃឺន ពេជ្រមរកតវិញនោះដែលប្រកួតវិញ្ញាសា៥០ម៉ែត្ររបៀបសេរីដែរនោះបានធ្វើក្នុងថិរវេលា ២៩វិនាទី៤២ ចំពោះសិទ្ធផលចាស់របស់កីឡាការិនីរូបនេះគឺ២០វិនាទី៩៩ ។វិញ្ញាសាហែល៥០ម៉ែត្រសេរីចម្ងាយ៥០ម៉ែត្រនារីមានកីឡាការិនីចូលរួមចំនួន
៨១នាក់ដែលមាន១១ស៊េរី ។កីឡាការិនីកម្ពុជារូបនេះជាប់ចំណាត់ថ្នាក់លេខ៦៥ ។

LEAVE A REPLY

Please enter your comment!
Please enter your name here