ឆេះឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុន «វិរៈប៊ុនថាំ» នៅខណ្ឌជ្រោយចង្វារ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងខូចខាតរថយន្ត២៤គ្រឿង

0
79

(ភ្នំពេញ)៖ មនុស្សម្នាក់បានស្លាប់ និងរថយន្តក្រុង២៤គ្រឿង ត្រូវបានអគ្គិភ័យឆេះបំផ្លាញ នាម៉ោងជាង ៤ល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដោយសារគ្រោះអគ្គិភ័យឆេះឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន «វិរៈប៊ុនថាំ» ស្ថិតនៅជិតរង្វង់មូលស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ថា ដើមចមនៃការឆេះរហូតដល់មានមនុស្សស្លាប់ នៅមិនទាន់ដឹងមូលហេតុនៅឡើយទេ ខណៈកម្លាំងជំនាញកំពុងស្រាវជ្រាវ។

បើតាមលោក ព្រហ្ម យ៉ន ក្នុងហេតុការណ៍នេះ មិនបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដ២៥គ្រឿង៕

ប្រភព : FRESH NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here