នៅ​បន្ទាយមានជ័យ រកឃើញ​វីរុស​ដែល​តា លើ​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១១ ករណី ឆ្លង​ពី​ក្រៅ​សហគមន៍​

0
48

បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​រកឃើញ​វីរុស​ដែល​តា លើ​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១១ ករណី ដែល​ឆ្លង​ពី​ក្រៅ​សហគមន៍ ពោលគឺ ឆ្លង​ក្នុង​ពលករ​ខ្មែរ ដែល​វិលត្រឡប់ ពីប្រទេស​ថៃ​។ នេះ​បើតាម​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់ រស្មី​កម្ពុជា ឱ្យដឹង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ នេះ​។​

​លោក អ៊ុំ រាត្រី បាន​មានប្រសាសន៍ថាៈ ការឆ្លង​មេរោគ​បំប្លែង​ថ្មី ដែល​តា (Delta) គឺជា​ការ​ប្រឈម​ដ៏​ព្រួយ បារម្ភ​ថ្មី បើទោះបីជា​វា ស្ថិត​លើ​អ្នក​វិជ្ជមាន​កូ​វីដ ១៩ ដែលជា​ពលករ​ខ្មែរ ទើប​ត្រឡប់ ពី​ប្រទេស​ថៃ​ក្តី។ ពលករ​ខ្មែរ​ទាំងនោះ បាន​វិល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង ឬ​ច្រកព្រំដែន ផ្លូវការ កម្ពុជា ថៃ ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ ក៏ដូចជា​នៅ​ខេត្ត ៧ ទៀត ជាប់​ព្រំដែន​កម្ពុជា ថៃ គឺ​ពួកគេ ត្រូវបាន​យក​សំណាក នៅ​ស្ថានីយ៍​ទទួល​ពលករ នៅ​ព្រំដែន ។ បើ​លទ្ធផល​អវិជ្ជមាន ក៏​ពលករ ទាំងអស់ ត្រូវបញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុង​ខេត្តបន្ទាយមានជ័យ ឬ​បណ្តា​ខេត្ត នៅ​ភូមិសាស្ត្រ​ដើមទី ។ ហេតុនេះហើយ ទើប​មានការ​បារម្ភ​ខ្លាំង ។​

​សូម​រំលឹកថា នៅ​ខេត្ត​ជិតខាង​នឹង​ខេត្តបន្ទាយមានជ័យ បាន​ផ្ទុះ​ករណី​មេរោគ​បំប្លែង​ថ្មី ដែល​តា ក្នុងសហគមន៍​ដែរ​ពោលគឺ មាន​ឆ្លង​ដល់​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត , ឆ្លង​ក្នុង​បរិវេណ​តំបន់​ផ្សារថែមទៀត​៕/

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here