រោគសញ្ញាកូវីតបំលែងថ្មី​ (Delta) ទំាង 3 ដែលកំពុងឆ្លងនៅថៃខណៈនេះ រោគសញ្ញាយ៉ាងមិចខ្លះមកអានទំាងអស់គ្នា

0
579

1. កូវី១៩ពូជ Delta (ឥណ្ឌា):ដែលរកឃើញដំបូងនៅកន្លែងស្នាក់នៅរបស់កម្មករតំបន់ឡាក់សុីហើយឆ្លងខ្លំាងបំផុតនៅក្រុងថេប.
⚠️អាការ:
– ឈឺក្បាល
– ឈឺក
– មានសំបោរ
– មិនសូវជួបរឿងការបាត់បង់រសជាតិអាហារ
– អាការៈស្រដៀងផ្តាសាយធម្មតា
2.កូវីត១៩ពូជAlpha (អង់គ្លេស): ឆ្លងលឿនរាតត្បាតរហ័សបើប្រៀបធៀបកូវីត១៩ ពូជដើមខ្លំាងជាងរហូតដល់ 1.7ដង
⚠️អាការ:
– គ្រុនក្តៅមានកម្តៅតំាងពី 37.5 អង្សាសេឡើងទៅ
– ឈឺក
– ដកដង្ហើមខ្លី
– ឈឺតាមរាងកាយនឹងឈឺក្បាល
– លែងសូវដឹងរសជាតិអាហារ ឬ ច្រមុះចាប់ផ្តើមមិនសូវដឹងក្លិន
3. ពូជកូវីត១៩ Beta ( ពូជអាហ្វ្រិកខាងត្បូង): បានចាប់ផ្តើមឆ្លងនៅភាគខាងត្បូងប្រទេសថៃ ស្រុកតាកបៃ ខេត្តន:រាធិវ៉ាត ពីប្រជាជនខុសច្បាប់ដែលលួចចូលប្រទេសថៃហើយចាប់បាន.
#គួរអោយបារម្ភពូជBetaនេះ ឆ្លងលឿនជាងពូជ Delta & ពូជ Alpha ទៀត
ហើយសមត្ថភាពរបស់កូវីត១៩ ពូជ Beta ធ្វើអោយអ្នកឆ្លង ឱកាសធ្លាក់ខ្លួនឈឺធ្ងន់ & ស្លាប់ជាងពូជកូវីត១៩ដើមច្រើនដង.
⚠️អាការ:របស់ពូជ Beta
– ឈឺក
– រាគរូស
– ឈឺក្បាល
– ភ្នែកឡើងក្រហម
– អណ្តាតចាប់ផ្តើមលែងដឹងរសជាតិ ច្រមុះហិតមិនសូវដឹងក្លិន
– មានឡើងកន្ទួលបរិវេណស្បែក ឬម្រាមដៃម្រាមជើងប្រែពណ៍ខុសប្រក្រតី.
ពូជកូវីត១៩ នីមួយៗវាមានសមត្ថភាពក្នុងការឆ្លងខុសៗគ្នា ជាពិសេសអាការ:របស់អ្នកជំងឺ ហើយវាក៏មានអាការ:ផ្សេងៗគ្នាផងដែរ សាកល្បងសង្កេតអាការ:ខ្លួនឯង ឬ មិត្តភក្តិមនុស្សជិតៗខ្លួនបាន ថែសុខភាពអោយបានល្អណា បើចង់ច្បាស់មានតែការធ្វើតេស្តរកកូវីត១៩ មួយទៀតទេ ទើបច្បាស់ម៉ង!

LEAVE A REPLY

Please enter your comment!
Please enter your name here