មូលហេតុអីចឹងតើ ..ទើបរុស្សីមិនប្រើឈ្មោះប្រទេសខ្លួនក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០នៅប្រទេសជប៉ុន

0
91

លោកអ្នកដែលតាមដានព្រឹត្តិការណ៍កីទ្បាអូទ្បាំពីក​២០២០នៅទីក្រុងតូក្យូពិតជាឆ្ងល់ថាចុះប្រទេសណាឈ្មោះ ROC ដែលឋិតនៅក្នុងចំណោមប្រទេស៥ដែលបានទទួលមេដាយច្រើនជាងគេនឹង។ តាមពិតទៅគឺប្រទេសរុស្សីសោះ​ហើយហេតុអីបានជារុស្សីមិនព្រមដាក់ឈ្មោះប្រទេសខ្លួនឯងហើយយកឈ្មោះROC វិញ។ រឿងពិតគឺមានដូចតទៅនេះ។
ប្រទេសរុស្សីត្រូវបានគណ:កម្មការពិភពលោកប្រឆាំងការប្រើថ្នាំជំនួយកម្លាំង​ The​World Anti-Doping Agency សម្រាប់កីទ្បាករក្នុងការប្រកួតកីទ្បានានាផ្តន្ទាទោសលែងអោយចូលរួមការប្រកួតកីទ្បាអន្តរជាតិនានាចំនួន៤ឆ្នាំ ក្រោយមកបន្ថយមកនៅត្រឹម២ឆ្នាំវិញដោយសារគេបានរកឃើញថាគ្រប់កីទ្បាកររុស្សីដែលបានចូលរួមប្រកួតទាំងអស់

សុទ្ធតែបានប្រើប្រាស់ថ្នាំជំនួយកម្លាំងជាប្រពន្ឌ័​ Systematic Doping ដោយមានការគាំទ្រពីរដ្ឋដើម្បីទទួលបានជ័យជំនះក្នុងការប្រកួតអន្តរជាតិនានា។ ជាការបន្ធូបន្ថយទោសកីទ្បាកររុស្សីចំនួន៣៣៥នាក់ដែលចូលរួមការប្រកួតកីទ្បាអូទ្បាំពិក២០២០ក្រុងតូក្យូអាចប្រើឈ្មោះ​អព្យាក្រិត្យមួយគឺ ROC ដែលមានន័យពេញថា: Russian Olympic Committee គណ:កម្មការអូទ្បាំពិករុស្សី តែក្នុងពេលបានទទួលមេដាយមិនអាចបង្ហូតទង់ជាតិនិងបន្លឺភ្លេងជាតិរុស្សីបានទ្បើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here