អត្តពលិកប្រទេសចិន នៅឈរកំពូលតារាងមេដាយដដែល ខណៈម្ចាស់ផ្ទះតាមស្មើមេដាយមាស នៅ Tokyo 2020

0
176

(តូក្យូ)៖ គិតត្រឹមម៉ោង១៦:៥៥ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រុមកីឡាករ-កីឡាការិនីប្រទេសចិន បន្តឈរកំពូលតារាងមេដាយសរុប ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ១៤គ្រឿង នៅ Tokyo Olympics 2020 ខណៈម្ចាស់ផ្ទះជប៉ុន តាមស្មើរមេដាយចិន សហរដ្ឋអាមេរិកធ្លាក់មកលេខ៣ ។
ប្រទេសចិន នៅតែរក្សាមេដាយមាស១៤ ប្រាក់៦ និងសំរិទ្ធ៩ សរុប២៩គ្រឿ រីឯម្ចាស់ផ្ទះជប៉ុន លេខ២ ដណ្តើមបានមេដាយសរុប ២៣គ្រឿង មាស១៤ ប្រាក់៤ និងសំរិទ្ធ៥ ឯសហរដ្ឋអាមេរិក លេខ៣ មេដាយមាស១៣ ប្រាក់១៤ និងសំរិទ្ធ១០ សរុប៣៧គ្រឿង បន្ថែមតែមេដាយប្រាក់មួយគ្រឿងប៉ុណ្ណោះ , ឈរលេខ៤ អូស្រ្តាលី ដណ្តើមបានមេដាយសរុប២០ គ្រឿង មាស៨ ប្រាក់២ និងសំរិទ្ធ១០ លេខ៥ R O C ដណ្តើមបានមដាយសរុប២៥គ្រឿង មាស៧ ប្រាក់១១ និងសំរិទ្ធ៧ , លេខ៦ ចក្រភអង់គ្លេស ដណ្តើមបានមេដាយសរុប ១៨គ្រឿង មាស៥ ប្រាក់៧ និងសំរិទ្ធ៦ ខណ:កូរ៉េខាងត្បូង លេខ៧ ដណ្តើមបានមេដាយសរុប១១គ្រឿង មាស៤ ប្រាក់២ និងសំរិទ្ធ៥គ្រឿង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here