អត្តពលិកប្រទេសចិន ឡើងឈរកំពូលតារាងមេដាយ នៅ Tokyo 2020

0
107

(តូក្យូ)៖ គិតត្រឹមម៉ោង ១២:៣០ នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រុមកីឡាករ-កីឡាការិនីប្រទេសចិន បានឈរកំពូលតារាងមេដាយសរុប ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ១៤គ្រឿង នៅ Tokyo Olympics 2020 ជាបណ្តោះអាសន្នវិញ លើសហរដ្ឋអាមេរិក និងម្ចាស់ផ្ទះជប៉ុន ។
ប្រទេសចិន ដណ្តើមបានមេដាយមាស១៤ ប្រាក់៦ និងសំរិទ្ធ៩ សរុប២៩គ្រឿឯសហរដ្ឋអាមេរិក ឈរនៅលេខ២ មានមេដាយមាស១៣ ប្រាក់១៣ និងសំរិទ្ធ១០ សរុប៣៦គ្រឿង រីឯម្ចាស់ផ្ទះកីឡាអូឡាំពិក រដូវក្តៅ ជប៉ុន ដណ្តើមបានមេដាយសរុបបាន២២ គ្រឿង ក្នុងនោះ មាស១៣ ប្រាក់៤ និងសំរិទ្ធ៥ , R O C ឈរលេខ៤ ដណ្តើមបានមេដាយសរុប២៥ គ្រឿង មាស៧ ប្រាក់១១ និងសំរិទ្ធ៧ លេខ៥ អូស្រ្តាលី ដណ្តើមបានមដាយសរុប១៩គ្រឿង មាស៧ ប្រាក់២ និងសំរិទ្ធ១ , លេខ៦ ចក្រភពអង់គ្លេស ដណ្តើមបានមេដាយសរុប ១៦គ្រឿង មាស៥ ប្រាក់៦ និងសំរិទ្ធ៥ ខណ:កូរ៉េខាងត្បូង លេខ៧ ដណ្តើមបានមេដាយសរុប១១គ្រឿង មាស៤ ប្រាក់២ និងសំរិទ្ធ៥គ្រឿង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here