ករណី​ពុល​ស្រា នៅ​ស្រុក​ឈូក អ្នកស្លាប់ បាន​កើន​ដល់ ៧ នាក់​

0
70

​កំពត​: គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ អ្នកស្លាប់​ដែល សង្ស័យ បណ្តាលមកពី​ពុល​ស្រា នៅ​ស្រុក​ឈូក បាន​កើន​ដល់​ចំនួន ៧ នាក់ ។​

​មន្ត្រីនគរបាល​មូលដ្ឋាន បាន​ប្រាប់​ឱ្យដឹងថាៈ កាលពី​វេលា​ម៉ោង ៨ និង​៣០ នាទី យប់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ បុរស​វ័យ ៣៥ ឆ្នាំ​ម្នាក់ មាន​ទីលំនៅ​ភូមិ​ដូន​យ៉យ ឃុំ​ដូន​យ៉យ ស្រុក​ឈូក បាន​ស្លាប់​ក្នុង មន្ទីរពេទ្យបង្អែក ខេត្តកំពត​។ នេះ​ជា​ជន​រង គ្រោះ​ទី​៧ ក្នុងចំណោម​អ្នកស្លាប់ ដែល​សង្ស័យ បណ្តាលមកពី​ពុល​ស្រា​។​

​សូម​រំលឹកថា ចាប់ពី​ម៉ោង ៦ ល្ងាច​ថ្ងៃទី​២៦ ដល់​ម៉ោង ១០ ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ អ្នកភូមិ​ដូន​យ៉យ និង​ភូមិ​ក្រសាំង​មានជ័យ ៦ នាក់ អាយុ​ចាប់ពី ៣៦ ឆ្នាំ ដល់ ៦១ ឆ្នាំ បាន​ស្លាប់​ជា​បន្តបន្ទាប់ ដោយ​សង្ស័យ បណ្តាលមកពី​ពុល​ស្រា​។ ក្រៅពី​អ្នក​ទាំង ៦ នៅមាន​បុរស ២ នាក់ ស្ថិតក្នុង​ស្ថានភាព សង្គ្រោះបន្ទាន់​៕/V​-PC

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here