កម្ពុជានឹងប្រកួតហែលទឹកថ្ងៃទី៣០ និង រត់ថ្ងៃទី៣១នៅអូឡាំពិកតូក្យូ

0
51

ភ្នំពេញ៖ឯកឧត្តមវ៉ាត់ កីចំរើននាយបេសកកម្មក្ពុជាសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅនាទីក្រុងតូក្យូបានបញ្ជាក់ឲ្យដឹងថានៅក្នុង
ព្រឹត្តិការណ៍“Tokyo Olympic Games 2020”កីឡាករ កីឡាការិនីហែលទឹកកម្ពុជាដែលនឹងត្រូវប្រកួតលើវិញ្ញាសាហែលទឹកចម្ងាយ៥០ម៉ែត្រ
របៀបសេរីទាំង២រូបនោះនឹងប្រកួតនៅវេលាម៉ោង១៩យប់ថ្ងៃទី៣០កក្កដា ។
ចំពោះប្រភេទកីឡាអត្តពលកម្មវិញ្ញាសារត់ល្បឿន១០០ម៉ែត្រកីឡាករប៉ែន សុគង់របស់កម្ពុជានឹងប្រកួតនៅវេលាម៉ោង១៩និង៤៥
នាទីថ្ងៃទី៣១កក្កដា ។
សម្រាប់ប្រភេទកីឡាអត្តពលកម្មនេះលោកគ្រូបង្វឹក ពុធ បូរាត្រីដែលជាគ្រូបង្វឹកបានប្រាប់តាមប្រព័ន្ធអេឡិចត្រូនិចពីទីក្រុងតូក្យូថា កីឡាករ ប៉ែន សុគង់ បង្ហាញពីការហ្វឹកហាត់ និងការត្រៀមខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក២០២០ “Tokyo Olympic Games 2020” សម្រាប់ ការប្រកួតនា ចុងសប្ដាហ៍នេះ។
លោកបន្តថា កីឡាកររូបនេះបានចូលទីលានអត្តពលកម្មហ្វឹកហាត់ជាមួយកីឡាករ-កីឡាការិនីចម្រុះជាតិសាសន៍ថ្ងៃនេះ ឃើញថា ការកម្ដៅសាច់ដុំគឺគេមានទឹកចិត្តល្អក្នុងការហ្វឹកហាត់ដើម្បីត្រៀមប្រកួតផ្លូវការ។នៅសល់ប៉ុន្មានថ្ងៃនេះលោកបានជំរុញការហ្វឹកហាត់ឲ្យបានល្អនិងត្រឹមត្រូវហើយឆ្លៀតមើលបទពិសោធន៍របស់កីឡាករកីឡាការិនីប្រទេសផ្សេងៗដែលហ្វឹកហាត់ជាមួយគ្នាដើម្បីដកស្រង់បទពិសោធន៍ពីចលនា និងបច្ចេកទេសរបស់គេ ក៏ដូចជាមើលឃើញនូវរបៀបយកចិត្ដទុកដាក់ហ្វឹកហាត់របស់គេធៀបនឹងរបៀបហ្វឹកហាត់របស់កីឡាករ កីឡាការិនីយើង។
ឯកឧត្តមវ៉ាត់ ចំរើនបានអំពាវនាវដល់ប្រជាជនកម្ពុជាចូលរួមតស្សនាការប្រកួតរបស់កីឡាករ កីឡាការិនីតាមរយៈទូរទស្សដើម្បី
លើកទឹកចិត្តដល់កីឡាករ កីឡាការិនីកម្ពុជា ។សូមបញ្ចាក់ថាកម្ពុជាបញ្ជូនកីឡាហែលទឹក២រូបទៅចូលរួមប្រកួតគឺកីឡាករហែម ប៉ុច និង
កីឡាការិនីឃឿន ប៊ុនពេជនរមរកត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here