កងទ័ពជើងទឹករុស្ស៊ីអាចធ្វើ «ការវាយប្រហារមិនអាចទប់ស្កាត់បាន» ប្រសិនបើចាំបាច់

0
31

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹករុស្ស៊ីអាចរកឃើញគ្រប់សត្រូវ ហើយធ្វើ «ការវាយប្រហារមិនអាចទប់ស្កាត់បាន» ប្រសិនបើចាំបាច់ ដោយការលើកឡើងបែបនេះ ធ្វើឡើងប៉ុន្មានសប្ដាហ៍ បន្ទាប់ពីការប្រឈមមុខជាមួយនាវាចម្បាំងអង់គ្លេស HMS Defender នៅដែនសមុទ្រឧបទ្វីបគ្រីមា។ ថ្លែងក្នុងពិធីគម្រប់ខួបកងទ័ពជើងទឹករុស្ស៊ី លោក ពូទីន បាននិយាយថា៖ «យើងមានសមត្ថភាពក្នុងការរាវរកសត្រូវនៅក្រោមទឹក នៅលើទឹក និងនៅលើអាកាស ហើយថែមទាំងបានធ្វើការ បាញ់ព្រមានទៅលើ ដើម្បីបណ្ដេញនាវានេះចេញពីដែនទឹកឧបទ្វីបគ្រីមាទៀតផង»។ រុស្ស៊ីបានកាត់យកឧបទ្វីបគ្រីមាពីប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ប៉ុន្តែអង់គ្លេស និងបណ្ដាប្រទេសលោកខាងលិចមិនទទួលស្គាល់ការកាត់យកនេះទេ ហើយនៅមានជំហរថា ឧបទ្វីបគ្រីមា គឺជារបស់អ៊ុយក្រែន៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here