ប្រមុខ UN អំពាវនាវឱ្យប្រទេស G-២០ សម្រេចបានអព្យាក្រឹតភាពកាបូន នៅពាក់កណ្តាលសតវត្សរ៍នេះ

0
26

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្លែងកាលពីថ្ងៃអាទិត្យថា ក្រុមនៃប្រទេស G-២០ ត្រូវតែសម្រេចនូវអព្យាក្រឹតភាពកាបូន ឱ្យបានមុនឆ្នាំ២០៥០។ ថ្លែងក្នុងសុន្ទរកថាទៅកាន់ អ្នកចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី G-២០ ស្តីពីបរិស្ថានអាកាសធាតុ និងថាមពល មន្រ្តីជាន់ខ្ពស់រូបនេះបានជំរុញឱ្យប្រទេស G-២០ និងមេដឹកនាំដទៃទៀត ប្តេជ្ញាចិត្តដើម្បីឱ្យឈានដល់អព្យាក្រឹតភាពកាបូន នៅពាក់កណ្តាលសតវត្សរ៍នេះ ដោយបង្ហាញពីផែនការអាកាសធាតុជាតិឆ្នាំ២០៣០ ផ្តល់នូវគោលនយោបាយនិងសកម្មភាពជាក់ស្តែង ស្របទៅនឹងអនាគតថាមពលសុទ្ធសូន្យ រួមទាំងគ្មានធ្យូងថ្មថ្មី បន្ទាប់ពីឆ្នាំ២០២១។ លោក Guterres រៀបរាប់ថា៖ «ខ្ញុំមានបំណងប្រើឱកាសនៃសម័យប្រជុំជាន់ខ្ពស់មហាសន្និបាតអង្គការសហប្រជាជាតិ នាពេលខាងមុខនេះ ដើម្បីឱ្យមេដឹកនាំរួមគ្នាស្វែងយល់ពីនយោបាយ ស្តីពីធាតុផ្សំសំខាន់ៗនៃកញ្ចប់ដែលត្រូវការសម្រាប់ជំនួបនៅទីក្រុង Glasgow ។ អព្យាក្រឹតភាពកាបូន ឬ ការបំភាយកាបូនឌីអុកស៊ីត សូន្យ គឺជាតុល្យភាពរវាងការបញ្ចេញ និងការស្រូបយកកាបូនពីការលិចកាបូន ឬ ប្រព័ន្ធបែបនេះ ស្រូបយក កាបូនច្រើនជាងអ្វីដែលវាបញ្ចេញ ឧទាហរណ៍ ព្រៃ ឈើដី និងមហាសមុទ្រ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here