ព្រឹកម្ចាស់ផ្ទះជប៉ុនប្រជែងបានមេដាយកំពូលតារាងជាបណ្ដោះអាសន្ន

0
32

ភ្នំពេញ៖ព្រឹកថ្ងៃទី២៨កក្កដានេះគិតត្រឹមម៉ោង១០កន្លះព្រឹកម្ចាស់ផ្ទះជប៉ុនប្រជែងបានមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅលើកំពូលតារាងជាបណ្ដោះអាសន្នហើយ ។
ព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅលើកនេះប្រទេសចំនួន៣កំពុងប្រជែងគ្នាយកតំណែងកំពូលតារាងគឺជនប៉ុន ចិន និងសហរដ្ឋអាមេរិក តែសម្រាប់ព្រឹកថ្ងៃទី២៨កក្កដានេះមេដាយរបស់ជប៉ុនស្ថិតនៅពីលើគេ ។
ជប៉ុន ដែលជាម្ចាស់ផ្ទះ បានឈ្នះមេដាយសរុបបានចំនួន ១៨គ្រឿងដោយក្នុងនោះមាស១០គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ ៥គ្រឿង តា អាមេរិកដែលឈរនៅលំដាប់ទី២បានឈ្នះមេដាយ ២៥គ្រឿងមេដាយក្នុងនោះ មាស៩គ្រឿង ប្រាក់៨គ្រឿង និងសំរឹទ្ធ៨គ្រឿង ចំពោះប្រទេសចិនដែលឈរនៅចំណាត់ថ្នាក់លេខ ៣ នោះប្រជែងបានមេដាយមាស៩គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ៧ គ្រឿងសរុបគឺមាន
ចំនួន២១គ្រឿង។


សូមបញ្ជាក់ថា ម្ចាស់ផ្ទះជប៉ុន មានកីឡាករ-កីឡាការិនីចូលរួមប្រកួតឮសរុប ៥៥២នាក់។ អាមេរិកដែលបញ្ជូនកីឡាករ កីឡាការិនី ចូលរួមប្រកួត៦១៣នាក់។រីឯប្រទេសអូស្រ្តាលីបញ្ជូនអត្តពលិកមក៤៧៨នាក់និងចិន៤០៦នាក់ការប្រកួតប្រជែងមេដាយកំពុងត្រូវបានធ្វើឡើងយ៉ាងស្វិតស្វាញជារៀងរាល់ថ្ងៃ ដោយពុំទាន់មានប្រភេទកីឡាណាមួយបានបញ្ចប់នៅឡើយទេ ក្នុងចំណោម ៣៣ប្រភេទកីឡា ចែកចេញជា ៣៣៩វិញ្ញាសាសរុបដែលមានអត្តពលិកសរុប ១១៣២៦នាក់មកពី ២០៥ប្រទេសចូលរួមនៅ Tokyo Olympics 2020 លើកទី៣២។
ដោយឡែក កម្ពុជាបានបញ្ជូនទៅអត្តពលិករបស់ខ្លួន ៣នាក់ផងដែរលើ ២ប្រភេទកីឡា គឺប្រភេទកីឡាហែលទឹក និងអត្តពលកម្ម ដែលកំពុងបង្កើនការហ្វឹកហាត់ជាមួយអត្តពលិកចម្រុះជាតិសាសន៍ ដើម្បីត្រៀមចូលរួមប្រកួត នាថ្ងៃទី៣០ និងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here