ភរិយាអភិបាលខេត្តសៀមរាប ឧបត្ថម្ភថវិកាចំនួន ៤០ម៉ឺនរៀល ដល់កុមាររងគ្រោះដោយងងុយដេកងោកធ្លាក់ចូលឆ្នាំងទឹកសម្លនំបញ្ចុក !

0
216

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នេះ លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់ថវិការបស់លោកស្រីទាង អេង ទៀសីហា ភរិយា ឯកឧត្ដមទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ជាអនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត បានឧបត្ថម្ភថវិកាចំនួន ៤សែនរៀល ជូនដល់អាណាព្យាបាលកុមារឈ្មោះ ហ៊ុន មុន្នី អាយុ១ឆ្នាំ ដែលរងគ្រោះដោយងោកធ្លាក់ចូលឆ្នាំងទឹកសម្លនំបញ្ចុក ខណ:បច្ចុប្បន្នកំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យព្រះបាទជ័យវរ្ម័នទី៧ ខេត្តសៀមរាប ។

ក្នុងឱកាសនោះ លោកនាយកប្រតិបត្តិសាខា បានពាំនាំនូវមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់លោកស្រី ទាង អេង ទៀ សីហា អនុប្រធានគណ:កម្មាធិការសាខា ដោយក្ដីអាណិតអាសូរ និងផ្ដាំផ្ញើ ក្រើនរំឮកដល់អាណាព្យាបាលគ្រប់ៗរូប សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសចំពោះកុមារតូចៗ ព្រោះថាការធ្វេសប្រហែសតែបន្ដិចអាចបណ្ដាលឱ្យគ្រោះថ្នាក់ ឬមានវិប្បដិសារីអស់មួយជីវិត ។
ជាមួយគ្នានេះដែរ លោកស្រី HSIEH TYNG TYNG (ANNA) ROTARY CLUB OF ANGKOR ក៏បានឧបត្ថម្ភថវិកាចំនួន ៤សែនរៀល ជូនដល់កុមាររងគ្រោះដោយងោកធ្លាក់ចូលឆ្នាំងសម្លទឹកនំបញ្ចុកផងដែរ។

សូមជម្រាបថា កុមារឈ្មោះ ហ៊ុន មុន្នី អាយុ១ ឆ្នាំ ត្រូវបានងោកធ្លាក់ចូលឆ្នាំងសម្លទឹកនំបញ្ចុក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៦ព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here