អាមេរិកឈរលើគេជាបណ្ដោះអាសន្នវិញម្ដង

0
52

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូប្រទេសជប៉ុនដែលកំពុងតែដំណើរការនោះគិតត្រឹមម៉ោង៣និង៣៥នាទី
រសៀលថ្ងៃទី២៧កក្កដានេះ សហរដ្ឋអាមេរិក ឈរលើគេនៃតារាងមេដាយ ។
ជាបណ្ដោះអាសន្នពេលនេះសហរដ្ឋអាមេរិក ឈរលំដាប់លេខ១ដោយដណ្តើមបានមេដាយមាសច្រើនជាងគេប្រទេសចិនលំដាប់ លេខ២ ខណៈម្ចាស់ផ្ទះជប៉ុន ឈរលំដាប់លេខ៣ ។
សម្រាប់ដែលអត្តពលិកមកពីតំបន់អាស៊ីអាគ្នេយ៍មានតែ៣ប្រទេសប៉ុណ្ណោះដណ្តើមបានមេដាយក្នុងនោះប្រទេសថៃដណ្តើមបានមេដាយមាស លើវិញ្ញាសាតេក្វាន់ដូ ហ្វីលីពីន ដណ្តើមបានមេដាយមាសលើវិញ្ញាសា លើកទម្ងន់ឯឥណ្ឌូនេស៊ីដណ្តើមបានមេដាយប្រាក់១ សំរិទ្ធ១ គ្រឿង ។
ចំពោះសហរដ្ឋអាមេរិកដែលដណ្ដើមបានមេដាយមាសច្រើនជាងគេមានមេដាយសរុបចំនួន២២គ្រឿងក្នុងនោះមេដាយមាស៩គ្រឿងប្រាក់៥គ្រឿងនិងសំរឹទ្ធ ៨គ្រឿងលំដាប់ លេខ២ដែលបានទៅប្រទេសចិននោះមាន មេដាយសរុប២១គ្រឿង ក្នុងនោះមេដាយមាស៩ គ្រឿងប្រាក់៥គ្រឿង និងសំរិទ្ធ៧គ្រឿង ខណៈម្ចាស់ផ្ទះជប៉ុន សរុប១៥ គ្រឿងក្នុងនោះមេដាយ មាស៨ ប្រាក់៣ គ្រឿងនិងសំរិទ្ធ៤គ្រឿង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here