ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ផ្ញើសារអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព-Order of Friendship» ពីប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀរ ពូទីន

0
141

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងមន្ត្រីរាជការជុំវិញសាលាខេត្តត្បូងឃ្មុំទាំងអស់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងគោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសសម្តេចតេជោ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ពីលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី ។


សូមជម្រាបថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៉ី និងកម្ពុជា។ នេះបើយោងតាមការចេញផ្សាយលើ Facebook ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ។


គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ី ដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ី តាមរយៈក្រឹត្យលេខ ៤៤២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៉ី ឬជនជាតិដទៃទៀត ដែលខិតខំលើកស្ទួយ ចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៉ី ៕
សាន វិឡែម ២៧.៧.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here