បញ្ហាធំៗចំនួន៧នឹងអាចកើតឡើងក្រោយកូវីដរលត់រលាយពីលើលោកនេះទៅ

0
410

ផ្អែកលើប្រវត្តិសាស្ត្រជាង ២០០ ឆ្នាំ ដែលលើកឡើងដោយ កាសែត The Economist របស់ ៧ យ៉ាង នឹងកើតឡើង ក្រោយ វិបត្តិជំងឺរាតត្បាតម្តងៗ ចប់ទៅ, ហើយនេះទំនងជានិន្នាការ ក្រោយ កូវីដ១៩ ដូចគ្នា៖

១/ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ នឹងលោតឡើងខ្ពស់ ក្រោយកូវីដ បើធៀបនឹងកំណើនមុនកូវីដ។ ពោល និយាយជារួម ប្រទេសមួយៗ នឹងបង្កើនការខ្ចីប្រាក់កាន់តែច្រើន ដើម្បីរៀបចំសេដ្ឋកិច្ចសង្គមឡើងវិញ។

២/ ប្រាក់ចំណូល នៃអាជីវកម្ម រោងចក្រ សហគ្រាស លើវិស័យប្រើប្រាស់ហូបចុក នឹងកើនឡើងខ្ពស់ ពីព្រោះអ្នកដែលមានជីវិតមធ្យម និងខ្ពស់ ចង់ចំណាយប្រាក់ច្រើនឡើងវិញ ក្រោយការបិទខ្ទប់សកម្មភាពសេដ្ឋកិច្ចមួយ ចំនួន ដូចជា ការដើរកំសាន្ត សេវាកំសាន្ត ជាដើម។

៣/ ការសន្សំប្រាក់ នឹងកើនឡើងច្រើន ក្រោយ កូវីដ១៩ ចប់ ព្រោះជំងឺបង្រៀនមនុស្សឱ្យខ្លាចក្រពេលជួបវិបត្តិ ដូច្នេះ ការខ្លាចជួបវិបត្តិម្តងទៀត ឬថា រលកកូវីដ១៩ ទី៣ ឬទី៤ ។ល។ នឹងនាំឱ្យគេសន្សំថែមជាងមុន។

៤/ ការប្រើប្រាស់ ម៉ាស៊ីនស្វ័យប្រវត្តិកម្ម ក្នុងគ្រប់វិស័យ នឹងកើនឡើង ជាពិសេស វិស័យផលិត ព្រោះ រ៉ូបូតអត់ ចេះឈឺ។ ជាក់ស្តែងវិស័យឧស្សាហកម្មធន់ស្រាល ដូចជាកាត់ដេរ ប៉ះពាល់ ព្រោះកម្មករត្រូវឈប់ឈឺ ឬបិទខ្ទប់ ឬធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រមិនបាន។

៥/ ប្រាក់ខែបុគ្គលិកម្មករ នឹងកើនឡើង ព្រោះអាជីវកម្ម រោងចក្រ សហគ្រាស ត្រូវជំរុញការផលិត ដើម្បីបំពេញការហក់ឡើងនៃតម្រូវការ ក្រោយ កូវីដ ព្រោះជំងឺ បានធ្វើឱ្យប៉ះពាល់ និង/ឬ កាត់ផ្តាច់ ការផ្គត់ផ្គង់ពលកម្មជំនាញ ពីតំបន់មួយទៅតំបន់មួយ និងពីប្រទេសមួយទៅប្រទេសមួយទៀត។

៦/ ចលាចលសង្គម នឹងកើតឡើងច្រើនមកវិញ ក្នុងរយៈពេល ២៤ខែ ក្រោយ កូវីដ ពីតំបន់ ដែលធ្លាប់ចលាចល មុន កូវីដ ពោលគឺ ស្ថេរភាពនយោបាយតាមបណ្តាប្រទេសនីមួយៗ នឹងធ្លាក់ចុះ ក្រោយ កូវីដ១៩ ពីព្រោះដោយសារតែ ឥទ្ធិពលអាក្រក់ក្រោយវិបត្តិសង្គមសេដ្ឋកិច្ច ជាពិសេស សេដ្ឋកិច្ចគ្រួសារ។

៧/ សកម្មភាពអាជីវកម្មថ្មីៗ (start-up) នឹងកើតឡើងច្រើន ព្រោះដើម្បីបំពេញចន្លោះប្រហោងទីផ្សារ ពោលគឺ របៀបបង្កើតលុយថ្មីៗ នឹងឃើញមានឡើង ដែលមិនធ្លាប់មាន មុន កូវីដ១៩។

ជារួមទៅ ក្រោយ កូវីដ១៩ សណ្តាប់ធ្នាប់ថ្មីមួយ(new order) នឹងកើតឡើងចំពោះពិភពលោក និងបណ្តាប្រជាជាតិ ក្នុងវិស័យសេដ្ឋកិច្ច សង្គម និងនយោបាយ។ ប៉ុន្តែ អ្វីដែលសំខាន់ខ្លាំងបំផុតពេលនេះ នៅកម្ពុជា គឺ វ៉ាក់សាំង និង ស្បៀង។ ផ្អែកលើវិធានការណ៍ចុងក្រោយ ទាក់ទងនឹងការចាក់វ៉ាក់សាំង គឺទំនងជាមានប្រសិទ្ធខ្ពស់ជាងមុន ក្នុងការគ្រប់គ្រងស្ថានការណ៍ ប៉ុន្តែ រឿងដែលនៅតែជាបញ្ហាធំ គឺស្បៀង។ ដូច្នេះ នៅក្នុងតំបន់បិទខ្ទប់ ជាពិសេស តំបន់ក្រហម និងលឿងទុំ បើជ្រុលតែកងទ័ពចុះចាក់វ៉ាក់សាំងដល់តាមភូមិហើយ យកស្បៀង ជូនពលរដ្ឋដែលមកចាក់វ៉ាក់សាំងហ្នឹងផងទៅ ពីព្រោះគ្រួសារខ្មែរភាគច្រើន ពុំបានត្រៀមបម្រុងជីវភាពរបស់ពួកគាត់សម្រាប់ការបិទខ្ទប់នេះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here